ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន បង្ហាញមុខ​ពិធី​ការិនី​អាន​ព័ត៌មាន AI ដំបូងបង្អស់​របស់ខ្លួន​

307
ចែករម្លែក

​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​របស់​ចិន បាន​ស្វាគមន៍​ពិធី​ការិនី​អាន​ព័ត៌មាន AI ដំបូងបង្អស់​របស់ខ្លួន ដែល​នឹង​ធ្វើការ​រួមគ្នា​ជាមួយ​ពិធីករ​ជាម​នុស្ស ដែលមាន​ចំនួន​កាន់តែ​ច្រើនឡើង​។
​ ​
ពិធី​ការិនី​កម្មវិធី AI នេះ​នឹង​ចាប់ផ្តើម​អាជីព​ជា​ផ្លូវការ​របស់ខ្លួន​អំឡុង​កិច្ចប្រជុំ​នាពេលខាងមុខ របស់​អង្គនីតិប្បញ្ញត្តិ និង​ស្ថាប័ន​ប្រឹក្សា​នយោបាយ​កំពូល​នៅ​ខែ​មី​ខា នេះ​បើ​យោងតាម​ទីភ្នាក់ងារ ព័ត៌មាន​ស៊ិន​ហួ (Xinhua) ក្នុង​សន្និសីទ​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ ទី​១៩ ខែកុម្ភៈ​។
​ ​
ដោយ​យក​ម៉ូ​ដែល​តាម​អ្នកកាសែត​ស្រី​ឈ្មោះ ឈូ ម៉េង (Qu Meng) ដែល​ធ្វើ​ការឱ្យ​ទីភ្នាក់ងារ ព័ត៌មាន​នេះ ពិធីការនី AI នេះ​ត្រូវបាន​អភិវឌ្ឍ​ឡើង​រួមគ្នា​ដោយ​ស៊ិន​ហួ និង​ក្រុមហ៊ុន search engine ដែលមាន​ឈ្មោះថា Sogou.com​។ វា​មាន​សមត្ថភាព​អាច​អាន​ព័ត៌មាន​បាន យ៉ាង​ល្អ​ដូច​ដូច​មនុស្ស ហើយ​ធ្វើការ ២៤ ម៉ោង​លើ ២៤ ម៉ោង​ដោយ​គ្មាន​នឿយហត់​៕ ប្រែ​សម្រួល​: ខុម​