ទីភ្នាក់ងារ​អវកាស​ឥណ្ឌា​បាត់​ការទាក់ទង​ជាមួយ​យាន​សម្រាប់​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​

299
ចែករម្លែក

​ទីភ្នាក់ងារ​អវកាស​របស់​ឥណ្ឌា​នៅ​ថ្ងៃ​សៅរ៍​ទី​៧​កញ្ញា​នេះ​បាន​បាត់បង់​ការទាក់ទង​ជាមួយ​យានអវកាស​របស់ខ្លួន មុនពេល​វា​ហៀបនឹង​ចុះចត​នៅ​ជិត​ប៉ូល​ខាងត្បូង​នៃ​ព្រះ​ចន្ទ​នៅក្នុង​ការ​វាយ​សំពង​មួយ​ទៅលើ​មហិច្ឆតា​ឋាន​ព្រះ​ចន្ទ​របស់​ប្រទេស​នេះ​។​

​ឥណ្ឌា​សង្ឃឹមថានឹង​ក្លាយជា​ប្រទេស​ទី​បួន​បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក រុស្ស៊ី និង​ចិន​ដើម្បី​ចុះចត​លើ​ភព​ព្រះ​ចន្ទ​ដោយ​ជោគជ័យ​។​

​ប្រទេស​នេះ​ក៏មាន​បំណង​ក្លាយជា​អ្នក​ចុះចត​ដំបូង​គេ​នៅក្នុង​តំបន់​ប៉ូល​ខាងត្បូង​ផងដែរ ដែលជា​តំបន់​មួយអង្គ​ការស្រាវជ្រាវ​អវកាស​ឥណ្ឌា (ISRO) និយាយថា “​មិនទាន់មាន​ការរុករក​នៅឡើយ​ទេ​”​។​

​ប្រធាន ISRO លោក កៃ​ឡា​សាវា​ឌី​វូ ស៊ី​វ៉ាន់ បាន​និយាយ​នៅក្នុង​បន្ទប់​ត្រួតពិនិត្យ​នៅឯ​ភាគខាងត្បូង​នៃ​ទីក្រុង​បង់​ហ្គា​ល័​រ ថា “​ការ​ចុះចត​របស់​យាន Vikram គឺ​កំពុង​បន្ត​តាម​ការគ្រោងទុក ហើយ​ការអនុវត្ត​ធម្មតា​ត្រូវបាន​អង្កេត​”​។​

​លោក​បន្តថា “​បន្ទាប់មក ទំនាក់ទំនង​ពី​យានអវកាស​មក​ស្ថានីយ​លើ​ផែនដី​ត្រូវបាន​បាត់បង់​តែម្តង​។ ទិន្នន័យ​កំពុង​ត្រូវបាន​វិភាគ​”​។​

​លោកនាយក​រដ្ឋមន្ត្រី​ណារិន​ត្រា ម៉ូ​ឌី ដែល​បានធ្វើ​ដំណើរ​ទៅកាន់​មជ្ឈមណ្ឌល​អវកាស​បាង​ហ្គា​ល័​រ​ដើម្បី​មើល​ការ​ចុះចត​នេះ បាន​ប្រាប់​ក្រុម​អ្នកវិទ្យាសាស្ត្រ​បន្ទាប់ពី​សេចក្តីប្រកាស​របស់លោក​ស៊ី​វ៉ាន់​ថា “​អ្វីដែល​អ្នក​បានធ្វើ (​រួចមក​នេះ​) មិនមែនជា​សមិទ្ធិផល​តូចតាច​ទេ​”​។​

​លោក​បាន​បន្ថែមថា “​ការឡើង​ចុះ​តែងតែ​កើតមាន​នៅក្នុង​ជីវិត​។ ការខិតខំ​របស់​អ្នក​បាន​បង្រៀន​យើង​ជាច្រើន ហើយ​ប្រទេស​ទាំងមូល​មាន​មោទនភាព​ចំពោះ​អ្នក​ទាំងអស់គ្នា​។ ប្រសិនបើ​ការប្រាស្រ័យ​ទាក់ទង (​ជាមួយ​យាន​) ចាប់ផ្តើម​ម្តងទៀត​…​សង្ឃឹមថានឹង​ល្អប្រសើរ​…​ដំណើរ​របស់​យើង​នឹង​បន្ត​។ សូម​រឹងមាំ​ឡើង​។ ខ្ញុំ​នៅ​ជាមួយ​អ្នក​”៕ ដោយ៖ កញ្ញាដាលីស

យាន Vikram បាត់​ការទាក់ទង​នៅពេល​វា​ហៀបនឹង​ចុះចត​លើ​ប៉ូល​ខាងត្បូង​នៃ​ផ្ទៃ​ព្រះ​ចន្ទ