ទីស្តីការគណៈរដ្ឋមន្ត្រី ប្រកាស​រើស​មន្ត្រីរាជការ​ប្រឡង​ចូល​ក្របខណ្ឌ

549

(​ភ្នំពេញ​) ៖ ទីស្តីការគណៈរដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃទី​២២ ខែមិថុនា បានចេញ​សេចក្ដីជូនដំណឹង​ថា ចំពោះ​និស្សិត​និង​មន្ត្រីរាជការ​អាចដាក់​ពាក្យ​ប្រឡង បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​មន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ថ្ងៃទី​៣១ ខែកក្កដា​ឆ្នាំ​២០១៧​នេះ​។​

​យោ​តាម​សេចក្តីជូនដំណឹង​នេះ បាន​បញ្ជាក់ថា សម្រាប់​ឆ្នាំ​២០១៧​នេះ ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវការ​ជ្រើសរើស​មន្ត្រី​ក្របខណ្ឌ​ថ្មី​ចំនួន​២០​នាក់ លើ​ផ្នែក​នីតិសាស្ត្រ រដ្ឋបាល​ចំ​នួ​១៤​នាក់ សេដ្ឋកិច្ច​ហិរញ្ញវត្ថុ គណនេយ្យ​ចំនួន​៣​នាក់ និង​ព័ត៌មានវិទ្យា​ចំនួន​០៣​នាក់​។ ដូចនេះ និស្សិត និង​មន្ត្រីរាជការ​ទាំង​២​ភេទ ដែលមាន​ចំណាប់អារម្មណ៍​អាច​ចូលរួម​ដាក់ពាក្យ​បាន​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៧​នេះ​៕​