ទីស្នាក់ការ​ពាណិជ្ជកម្ម​ខេត្ត​យូ​ន​ណាន​ប្រចាំ​នៅ​រាជធានី​ភ្នំពេញៈ បង្កើត​ស្ពាន​នៃ​កិច្ចសហប្រតិបត្តិការ យូ​ន​ណាន​-​កម្ពុជា​

87

នៅ​ថ្ងៃទី​២១ ខែធ្នូ កិច្ចប្រជុំ​ពិគ្រោះ ពិភាក្សា​ពាណិជ្ជកម្ម​អំពី​ការប្រកួត រថយន្ត​អន្តរជាតិ “​ខ្សែក្រវាត់ និង​ផ្លូវៈ ខេត្ត​យូ​ន​ណាន​ដ៏​ចម្រុះ​ពណ៌​” ឆ្នាំ ២០១៧​បានប្រារឰ​នៅ​រាជធានី​ភ្នំពេញ​នៃ​ព្រះរាជាណាចក្រ កម្ពុជា ។ កិច្ចប្រជុំ នេះ​រៀបចំ​ដោយ​ទីស្នាក់ការ​ពាណិជ្ជកម្ម ខេត្ត​យូ​ន​ណាន​ប្រចាំ​នៅ​រាជធានី ភ្នំពេញ ។​

​ទីស្នាក់ការ​ពាណិជ្ជកម្ម (​សហគ្រាស​)​ខេត្ត​យូ​ន​ណាន​ប្រចាំ​នៅ​រាជធានី ភ្នំពេញ​ត្រូវបាន​បង្កើតឡើង នៅ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១២ ដោយ​ក្រុមហ៊ុន វិនិយោគ​សំណង់​ខេត្ត​យូ​ន​ណាន​គ្រុប ។​ទីស្នាក់ការ ពាណិជ្ជកម្ម​ខេត្ត​យូ​ន​ណាន ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​បានចាត់ទុក ការជួយ​សម្របសម្រួល​ធ្វើជា​ច្រក​ផ្សព្វ ផ្សាយ​ផ្តល់​សេវាកម្ម និង​រក្សា​សិទ្ធិ​ជា ភារកិច្ច​សំខាន់ ដើម្បី​បង្កើតជា​ស្ពាន​មួយ​ខ្សែ​សម្រាប់​ជំរុញ ការទាក់ទង​គ្នា រវាង​សហគ្រាស​ខេត្ត​យូ​ន​ណាន​នៅ ប្រទេស​កម្ពុជា​ជាមួយ​រាជរដ្ឋាភិបាល កម្ពុជា​ស្ថានទូត​ប្រទេស​ចិន​ប្រចាំ​នៅ ប្រទេស​កម្ពុជា​និង​ការិយាល័យ​ពាណិជ្ជកម្ម​នៃ​ស្ថានទូត ប្រទេស​ចិន​ប្រចាំ​នៅ ប្រទេស​កម្ពុជា​ជាដើម​ព្រមទាំង​ធ្វើការ សម្របសម្រួល និង​ផ្តល់​សេវាកម្ម​ដល់ សហគ្រាស​ខេត្ត​យូ​ន​ណាន ដែល​ធ្វើ អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា​បង្កើន​ការ យល់ដឹង​គ្នា​ទៅវិញទៅមក និង​ជំរុញ ការអភិវឌ្ឍ​នៃ​សហគ្រាស​ខេត្ត​យូ​ន​ណាន និង​ប្រទេស​កម្ពុជា ។​
​ ​
​លោក លី សាវ​ឈួន ប្រធាន ទីស្នាក់ការ​ពាណិជ្ជកម្ម​ខេត្ត​យូ​ន​ណាន​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ និង​ជា​អគ្គនាយក​នៃ​សាខា​ក្រុមហ៊ុន​ប្រចាំ​នៅ រាជធានី​ភ្នំពេញ នៃ​ក្រុមហ៊ុន​វិនិយោគ​សំណង់​ខេត្ត យូ​ន​ណាន គ្រុប បាន បញ្ជាក់ថា សព្វថ្ងៃ​ទីស្នាក់ការ​ពាណិជ្ជ​កម្ម​យើងខ្ញុំ​បាន​ដំណើរការ​យ៉ាង​រលូន ។ តាំងពី​ឆ្នាំ ២០១២ មក ទី​ស្នាក់ ការ​ពាណិជ្ជកម្ម​យើងខ្ញុំ​បានទទួល គណៈប្រតិភូ​សាលាខេត្ត​យូ​ន​ណាន ចំនួន​២៩ ជំ​រុញឱ្យ​សហគ្រាស​ខេត្ត យូ​ន​ណាន​ចំនួន​៣ ទៅធ្វើ​វិនិយោគ​នៅ ប្រទេស​កម្ពុជា និង​ផ្តល់​សេវាកម្ម​ដល់ សហគ្រាស​ខេត្ត​យូ​ន​ណាន​ចំនួន​៨២ ដែល​ទៅ​សិក្សា​ពី​ឱកាស​វិនិយោគ​នៅ ប្រទេស​កម្ពុជា ។​

​ទីស្នាក់ការ​ពាណិជ្ជកម្ម​ខេត្ត យូ​ន​ណាន​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​យក ចិត្ត​ទុកដាក់​ចំពោះ​ការអភិវឌ្ឍ​ទំនាក់ ទំនង មិត្តភាព​ជាមួយ​ស្ថាប័ន​រដ្ឋាភិបាល កម្ពុជា ហើយ​ខិតខំ​ជំរុញ​ការធ្វើ​កិច្ច សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ខេត្ត​យូ​ន​ណាន និង​ប្រទេស កម្ពុជា ដើម្បី​បង្កើតជា​ស្ពាន​មួយ​ខ្សែ​សម្រាប់​ពង្រឹង កិច្ចសហប្រតិបត្តិការ រវាង​សហគ្រាស​ខេត្ត​យូ​ន​ណាន និង ប្រទេស​កម្ពុជា ។ លោក លី សាវ​ឈួន បន្តទៀតថា ទីស្នាក់ការ​ពាណិជ្ជកម្ម​ខេត្ត យូ​ន​ណាន​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​បាន​បង្កើត​យន្តការ ទំនាក់ទំនង​រយៈ ពេល​វែង​ជាមួយ​ស្ថាប័ន​គ្រប់​ជាន់ថ្នាក់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា រួមមាន​ក្រសួង មហាផ្ទៃ ក្រសួងពាណិជ្ជកម្ម​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​ក្រសួង ឧស្សាហកម្ម និង​សិប្បកម្ម ជាដើម ៕ ដោយ​: ឈឹ​ន ឈួ​ង​យឺ​
​ ​