ទឹកកាម​មានគុណ​ភាព​ខ្ពស់ គឺ​បុរស​មាន​លក្ខណៈពិសេស​ទាំង​នេះ

648
ចែករម្លែក

តើ​អ្នក​ធ្លាប់​ឆ្ងល់​ឬទេ​ថា តើ​ធ្វើ​ម៉េច​ទើប​ទឹកកាម​មាន​សុខ​ភាពល្អ និង​ប្រកបដោយ​គុណ ភាព​ខ្ពស់​ទៅ​?​ថ្វីបើ​មិនមាន​មធ្យោបាយ​នា​មួយ​ដើម្បី​អាច​ដឹងថា​កូន​ទា​ហ៊ាន​តូចៗ​របស់ អ្នកមាន​សុខភាព​ល្អ​តាមរយៈ​ការមើល​នឹង​ភ្នែក​នោះ តែ​អ្នក​ក៏​អាច​សង្កេតឃើញ​ដឹងថា ពួកគេ​មាន​ថាមពល​ខ្លាំង​ក្លាយ​តាមរយៈ​ការមើល​លក្ខណៈសម្បត្តិ​របស់​ម្ចាស់​ទឹកកាម​នោះ ផ្ទាល់​ដូចជា​៖

​មិនមែន​មាន​សាច់​ខ្លាំង​
នេះ​អាចជា​ដំណឹង​អាក្រក់​មួយ​សម្រាប់​បុរស​ដែលមាន​មាឌ ឬ​សាច់​ខ្លាំង​។ បើសិនជា អ្នកជា​បុរស​ដែលមាន​រូបរាង​មធ្យម អ្នក​ពិតជា​មាន​ភាព​ស​កម្ម​ខ្លាំងណាស់​ហើយ​ចំពោះ ជីវិត​រស់នៅ​។ សម្រាប់​បុរស​ដែលមាន​មុខធំៗ ច្រើនតែ​ទឹកកាម​មិនសូវ​ល្អ​ឡើយ​។

​ចូលចិត្ត​ញ៉ាំ​អាហារ​សមុទ្រ​
បើសិនជា​ចូលចិត្ត​ញ៉ាំ​អាហារ​សមុទ្រ​មែន​នោះ ចូរ​សម្រួល​អារម្មណ៍​ទៅ​ព្រោះ​មេជី​វិត ឈ្មោល​អ្នកមាន​សុខភាព​ល្អ​ណាស់​ហើយ​។ អ្នកជំនាញ​និយាយថា បុរស​ដែល​ចូលចិត្ត​ញ៉ាំ​សាច់ មិនសូវមាន​មេជី​វិត​ឈ្មោល​ល្អ​ដូច​អ្នក​ចូលចិត្ត​ញ៉ាំ​ត្រី​ឡើយ​។ បុរស​ដែលញ៉ាំ​ត្រី​សមុទ្រ​ច្រើន ត្រូវបាន​គេ​ជឿថា មាន​ទឹកកាម​ល្អ​ជាង​អ្នក​ញ៉ាំ​សាច់​កៃ​ឆ្នៃ​រហូតដល់ ៦៥​ភាគរយៈ​ឯណោះ​។

​ចូលចិត្ត​ស្លៀកខោ​ខ្លី​
បើសិនជា​អ្នក​ចូលចិត្ត​ស្លៀ​ខោខ្លីៗ ដែលមាន​ខ្យល់អាកាស​ចេញចូល​ចិត្ត​នោះ​វា​គឺជា រឿង​ល្អ​ជាង​ការ​ស្លៀកខោ​តឹងៗ​។ សម្រាប់​ខោ​ទ្រនាប់​ដែល​តឹងៗ​ច្រើនតែ​បំផ្លាញ​ភាព ខ្លាំង​ក្លាយ​របស់​មេជី​វិត​ឈ្មោល ហើយក៏​មិន​ងាយ​អាច​បង្ក​កំណើត​បានដែរ​។ ខោខ្លីៗ​ដែលមាន​ខ្យល់​អាការ​ចេញចូល​ចិត្ត​អាច​កាត់បន្ថយ​សីតុណ្ហភាព​របស់​ពងស្វាស និង​ពង្រឹង​ដល់​គុណភាព​ទឹកកាម​ផង​។

​ផ្នែក​កណ្តាល​នៃ​រាងកាយ​មិនមាន​ខ្លាញ់​
​បើសិនជា​អ្នក​ចង់​ឲ្យ​ក្បាលពោះ​រៀបស្មើ​នោះ​មេជី​វិត​ឈ្មោល​នឹង​ស្ថិតក្នុង​ស្ថានភាព ល្អ​។ ត្រង់ចំណុច​នេះ អ្នក​មិនចាំបាច់​ហាត់​យក​សាច់ដុំ ៦​កង់​ឡើយ​គ្រាន់តែ​ក្បាលពោះ​រៀបស្មើ​គឺ​បាន​ហើយ​។ ការសិក្សា​រកឃើញថា បុរស​ដែលមាន​ចង្កេះ​កាន់តែ​ធំ កំហាប់​មេជី​វិត​ឈ្មោល​កាន់តែ​តិច​។

​មិនមាន​សម្លេក​គ្រល​ខ្លាំង​
ការដែល​បុរស​និយាយ​បែក​សម្លេង វា​ជា​សញ្ញា​បញ្ជាក់ថា​ជា​មនុស្ស​ប្រុស​ពេញវ័យ​។ ប៉ុន្តែ​ការសិក្សា​បាន​រកឃើញថា បុរស​ដែលមាន​សម្លេង​គ្រល​ខ្លាំង ទំនងជា​មិនមាន មេជី​វិត​ឈ្មោល​ច្រើន​ឡើយ​។ អ្នកជំនាញ​និយាយថា បុរស​ដែលមាន​លក្ខណៈ​ជា​បុរស ពេញលេញ គឺមាន​ចំនួន​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ក្នុង​ខ្លួន​ច្រើន ដែល​វា​អាច​ជំរុញ​ដល់​ការ ផលិត​មេជី​វិត​ឈ្មោល​កាន់តែច្រើន​។​

​ហាត់ប្រាណ​ដោយ​លើក​ទម្ងន់​ទៀងទាត់​
​អ្នកស្រាវជ្រាវ​បាន​និយាយថា​បុរស​ដែល​ហាត់ប្រាណ​ក្នុង​ក្លិប​ដោយ​ការលើក​ទម្ងន់ ចំនួន ១៥​ម៉ោង​ឡើងទៅ​ក្នុង​មួយ​សប្តាហ៍ និង​ជា​ទៀងទាត់ គឺមាន​មេជី​វិត​ឈ្មោល​ខ្ពស់ ជាង​អ្នក​ដែល​មិនបាន​ហាត់​។​ការហាត់​ប្រាណ​ជា​ទៀងទាត់​នឹង​ជួយ​ពង្រឹង​ដល់​ភាពរឹងមាំ និង​សម្របសម្រួល​ដល់​ចំនួន​អង់​ទី​អុកស៊ីដ​ង់​ក្នុង​រាងកាយ​។ ដូច្នេះ​ការហាត់​ប្រាណ បែបនេះ​រាល់ថ្ងៃ​ជាប្រចាំ នឹង​ជួយ​ថែរក្សា​ទឹកកាម​ឲ្យ​មាន​សុវត្ថិភាព​ពី​រ៉ាឌីកាល​សេរី​៕ ដោយៈ health.com.kh