ទឹកចិត្ត​ឪពុក ម្តាយ​បេក្ខជន​ចូល​ប្រឡង​នៅ​ខេត្តសៀមរាប​

178
ចែករម្លែក
ទឹកចិត្ត​ឪពុកម្តាយ​បេក្ខជន​ចូល​ប្រឡង​នៅ​ខេត្តសៀមរាប​៕​គូលែន​

ដោយ​គូលែន​/​សៀមរាប​: ទឹកចិត្ត​របស់លោកឪ​ពុក អ្នក​ម្តាយ តែងតែមាន​នូវ​ក្តីបារម្ភ​ចំពោះ​កូនៗ​របស់ខ្លួន មាន​តាំងពី​ចាប់​មាន​ផ្ទៃក្នុង​ពោះមក រហូត​ដល់ពេល​ប្រសូត​បានឃើញ​ពន្លឺ​ថ្ងៃ បាន​ពេញរូបពេញរាង​បញ្ជូន​កូន​ឲ្យ​បាន​សិក្សា​រៀនសូត្រ ក្នុង​រយៈពេល ១២​ឆ្នាំ​ទើប​កូនៗ​បានធ្វើ​ការប្រឡង​បញ្ចប់​នៅ​មធ្យមសិក្សា​ទុតិយភូមិ គឺ​ក្នុង​រយៈពេល​ដែល​ឪពុកម្តាយ អាណាព្យាបាល បានធ្វើការ​ចំណាយពេល​វេលា​យ៉ាង​លំបាក​គ្រប់​ឧ​ប​ស័គ្គ ដោយ​មិន​ខ្លាច​ក្តៅ​រងា ឈឺ​គ្រុន​អ្វី​ឡើយ គឺ​ដើម្បី​កសាង​អនាគត​កូនៗ​របស់ខ្លួន​ឲ្យ​មាន​ភាព​ថ្កុំ​ថ្កើ​ង ដែលជា​សរស​ស្តម្ភ​ដ៏​រឹងមាំ​នៃ​ធនធានមនុស្ស សម្រាប់​កិច្ចអភិវឌ្ឍន៍​ប្រទេស និង សង្គម​គ្រួសារ​ខ្លួន ។

ដោយ​មើលឃើញ​ពី​ទឹកចិត្ត​របស់លោក​ ឪពុក​អ្នក​ម្តាយ​ចំពោះកូនៗ ការប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩​នេះ គឺជា​ឆ្នាំ​ទី ៦​ហើយ នៃ​ការធ្វើកំណែទម្រង់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​មិន​អនុញ្ញាត​ឲ្យ​បេក្ខជន​ប្រឡងអាច​យក​សំណៅ​ឯកសារ ឬ​សម្ភារហាមឃាត់ ចូលក្នុង​មណ្ឌល​ប្រឡង​នោះឡើយ ។

ជាមួយគ្នានេះ ឪពុក ម្ដាយ និង​អាណាព្យាបាល​សិស្ស បាន​សម្ដែង​នូវ​ការពេញចិត្ត និង គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​រាជរដ្ឋាភិបាល ដែលមាន​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​សេនាធិការ ដែល​បានរៀបចំ​ការប្រឡង​បាន​យ៉ាង​ល្អប្រសើរ ត្រឹមត្រូវ និង មាន​តម្លាភាព ស្របតាម​ទិស​ស្លោ​កថា «​អ្នកចេះ គឺជា​ប់​»​។

ក្នុងឱកាស​ជួប​អ្នកសារព័ត៌មាន​យើង បងប្រុស និង បងស្រី​ដែល​ឪពុកម្តាយ​បេក្ខជន​ចូល​ប្រឡង មានការ​ពេញចិត្ត​យ៉ាងខ្លាំង និង អរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​បានធ្វើ​កំណែទម្រង់​ចំពោះ​ការប្រឡង​បែបនេះ ដើម្បី​ជ្រើស​រើសយក​ធនធានមនុស្ស​ដែលមាន​សមត្ថភាព​ពិត ក្នុង​ការកសាង​អភិវឌ្ឍន៍​ប្រទេសជាតិ ។

ក្នុងនោះដែរ​ក៏មាន​បងប្អូន​ជា​អាណាព្យាបាល​សិស្ស​ខ្លះ បាន​អះអាងថា តាម​អ្វីដែល​លោក​កត់សម្គាល់​នៅ​បរិវេណ​មណ្ឌល​ប្រឡង មិនមាន​អ្វីដែល​អាច​ឲ្យ​អ្នក​នៅក្រៅចូលទៅក្នុង​មណ្ឌល​ប្រឡង ឬ ទៅ​ជួប​បេក្ខជន​បានឡើយ ព្រោះ​សន្ដិសុខ សណ្ដាប់ធ្នាប់​ត្រូវបាន​រៀបចំ​យ៉ាង​ល្អប្រសើរ ហើយ​បេក្ខជន​ផ្ទាល់​មុនពេល​ចូល​មណ្ឌល ក៏ត្រូវ​បាន​គ្រូ​ឆែក​រក​សំណៅ​ឯកសារ​ផងដែរ ។​

ក្រោម​កិច្ច​យកចិត្តទុកដាក់​ដ៏​ខ្ពស់​របស់លោក ទៀ សីហា អភិបាលខេត្ត បាន​ជំរុញ​ដល់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ទទួល​មើល​ការ ខុសត្រូវ​លើ​ការផ្ញើ​ម៉ូតូ​របស់​បេក្ខជន​ប្រឡង​រយៈពេល​២​ថ្ងៃ ដោយ​ឥត​គិត ថ្លៃ​ទៀតផង ។ ការប្រឡង​នេះដែរ​ក៏​ជា​ការវាស់ស្ទង់​នូវ​សមត្ថភាព នៃ​ចំណេះដឹង​របស់​សិស្ស​ដែល​បាន​សិក្សា​រៀនសូត្រ ក្នុង​កម្រិត​អប់រំ​ចំណេះដឹង​ទូទៅ ក្រោយ​សិក្សា​រយៈពេល​១២​ឆ្នាំ​មក គេ​ប្រាកដជា​នឹកឃើញ​ដល់​ដំណាក់កាល នៃ​ការចាប់ផ្តើម​ធ្វើកំណែទម្រង់​ការប្រឡង​ដ៏​តឹងរ៉ឹង​បំផុត​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ។

ក្នុង​រយៈពេល​២​ថ្ងៃ​មកនេះ ឪពុកម្តាយ និង អាណា ព្យាបាល​សិស្ស ពួកគាត់​បាន​អង្គុយ​រង់ចាំ​ពី​លទ្ធផល​ក្នុង​ការធ្វើ​កិច្ចការ​ប្រឡង​របស់​កូនៗ​ខ្លួន និង ដើម្បី​ផ្តល់នូវ​កម្លាំងកាយ​ចិត្ត​ដល់​កូនៗ ឲ្យ​មាន​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់​ធ្វើ​កិច្ច របស់ខ្លួន​ទៅតាម​វិញ្ញាសានិ​មួយៗ​ផងដែរ ។

បងស្រី​ម្នាក់ មាន​ទីលំនៅ​ក្នុង​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី បាន​សំណូមពរ​ដល់​ក្រសួង​អប់រំ ជួយ​ធ្វើការ​បន្ធូរបន្ថយចំពោះ​ការប្រឡង​ចូល​ក្របខ័ណ្ឌ​គ្រូបង្រៀន ដោយ​នៅក្នុង​មូលដ្ឋាន​របស់គាត់​ខ្វះខាត​គ្រូបង្រៀន គឺ​មានតែ​គ្រូ​កិច្ចសន្យា​តែប៉ុណ្ណោះ ។

​សូមបញ្ជាក់​ផងដែរ​ថា ភ្លៀង​ធ្លា​ក់មួយ​មេ​ធំ បណ្តាល​ឲ្យជន់​លិច ក្នុង​ក្រុង​សៀមរាប​នោះ គេ​សង្កេតឃើញ​មាន​វត្តមាន លោក ពិន ប្រាកដ អភិបាលរង ខេត្ត​បាន ដឹកនាំ​ក្រុមការងារចម្រុះ ចុះ​ត្រួតពិនិត្យ ប្រព័ន្ធ​លូ បង្ហូរទឹក ដែល​ស្ទះ​។​ហើយ​បេក្ខជនប្រឡង ដែល​ត្រូវ​បញ្ចប់ ក្នុង​ថ្ងៃទី​២​នោះ ខណៈស្ទះលូ មិនអាច​ហូរ​ទាន់ ធ្វើ​ឲ្យ​បេក្ខជនត្រូវ​លុយ​ទឹកចេញទៅ​ផ្ទះ​៕

​​

#