ទឹកជំនន់​ខ្លាំង បង្ខំ​មនុស្ស​រាប់ពាន់​នាក់ ចាកចេញ​ពី​ផ្ទះ​នៅ​មី​យ៉ាន់​ម៉ា​

259
ចែករម្លែក

​ក្រុម​អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៥​ខែកក្កដា​ថា ភ្លៀង​ធ្លាក់​ខ្លាំង​ជា​ច្រើន​ថ្ងៃ​និង​កម្រិត​ទឹកទន្លេ​កាន់តែ​ឡើង​បង្ក​គ្រោះថ្នាក់​ខ្លាំង​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​បង្ខំ​មនុស្ស ជាង​១៨.០០០​នាក់ ចាកចេញ​ពី​លំនៅដ្ឋាន​របស់​ពួកគេ​ហើយ​ទឹកជំនន់​បាន​ជន់​លិច​យ៉ាងហោចណាស់​ជំរំ​មួយ​សម្រាប់​ប្រជាជន​ដែល​បាន​ផ្លាស់​ទីលំនៅ​ដោយ​ការប្រយុទ្ធ​គ្នា​កាលពី​​ថ្មីៗ​នេះ​។​

​ក្រសួង​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​និយាយ​ថា​ទីក្រុង​ចំនួន​៤ តាម​បណ្តោយ​ទន្លេ Ayeyarwady និង Chindwin ស្ថិត​នៅក្នុង​ស្ថានភាព​គ្រោះថ្នាក់​នៃ​ការ​ជន់​លិច ខណៈ​ដែល​​ទន្លេ​កើនឡើង​។​

​ភ្លៀង​ធ្លាក់​ខ្លាំង មាន​នៅ​ប្រទេស​អាស៊ី​អាគ្នេយ៍​នេះ ក្នុងអំឡុង​ភ្លៀង​រដូវវស្សា​ខែ​ឧសភា​-​ខែ​តុលា​ដោយ​ជា​ញឹកញយ បង្ក​ឱ្យ​មាន​ទឹកជំនន់​។​

​រដ្ឋ​Kachin ភាគ​ខាងជើង​នៃ​ប្រទេស​នេះ បាន​ទទួល​រងគ្រោះ​ខ្លាំង ដោយ​មនុស្ស​១៤.០០០​នាក់ បាន​បង្ខំចិត្ត​ចាកចេញ​ពី​ផ្ទះ​របស់​ពួកគេ​នៅ​ជិត​ទន្លេ​Ayeyarwady ។​​ផ្ទះ ផ្លូវ​និង​រថយន្ត​ជាច្រើន​នៅ​ទីក្រុង​Myitkyina ក្នុង​រដ្ឋ​នេះ ត្រូវ​បាន​ទឹក​ជន់​លិច ។​

​ទឹកជំនន់ ក៏​បាន​បង្ខំ​មនុស្ស​៣.០០០​នាក់ ចាកចេញ​ពី​ផ្ធះ​របស់​ពួកគេ​នៅ​រដ្ឋ​Rakhine ទៅ​កាន់​តំបន់​សុវត្ថិភាព​ផងដែរ​៕​ដោយ​៖​សុខា​

ទីក្រុង​ចំនួន​៤ តាម​បណ្តោយ​ទន្លេ Ayeyarwady និង Chindwin ស្ថិត​នៅក្នុង​ស្ថានភាព​គ្រោះថ្នាក់​នៃ​ការ​ជន់​លិច