ទឹកជំនន់​នៅ​ចិន សម្លាប់​មនុស្ស​២០​នាក់​និង​បាត់​ខ្លួន​៨​នាក់​

2765
ចែករម្លែក

​ក្រុម​អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​៣​សីហា​ថា​ទឹកជំនន់​ដែល​បណ្តាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តំបន់​ស្វយ័ត ស៊ីន​ជាំ​ង​អ៊ូ​ហ្គ័​រ ភាគ​ពាយព្យ នៃ​ប្រទេស​ចិន​ បានសម្លាប់​មនុស្ស​២០​នាក់​និង​បាត់​ខ្លួន​៨​នាក់​។​មនុស្ស​ជាង​៥.៥០០​នាក់ ត្រូវបាន​ជម្លៀស​ទៅកាន់​កន្លែង​សុវត្ថិភាព​។​

​ទីក្រុង​Hami នៅ​តំបន់​ស៊ីន​ជាំ​ង​នេះ បាន​ទទួលរង​ផលប៉ះពាល់​ខ្លាំងជាងគេ​ដោយសារ​គ្រោះមហន្តរាយ​នេះ​ដែល​បាន​បំផ្លាញ​ផ្ទះ​៨.៧០០​ខ្នង និង​ធ្វើឱ្យ​ខូចខាត​ផ្លូវថ្នល់​និង​​ផ្លូវ​រថភ្លើង​ជាច្រើន​នៅ​តំបន់​នោះ​។ ទឹកជំនន់​នេះ​ក៏បាន​ធ្វើឱ្យ​ខូចខាត​ទំនប់ទឹក​មួយ​ផងដែរ​។​

​ក្រុម​អាជ្ញាធរ បានចាប់ផ្តើម​ធ្វើ​ប្រតិបត្តិ​ការរុករក​និង​សង្គ្រោះ​នៅ​តំបន់​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​នេះ​៕​ដោយ​៖​វាសនា​

​ទឹកជំនន់​ដែល​បណ្តាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តំបន់​ស៊ីន​ជាំ​ង ប្រទេស​ចិន បានសម្លាប់​មនុស្ស​២០​នាក់​និង​បាត់​ខ្លួន​៨​នាក់ កាលពី​ថ្ងៃ​សុក្រ​