ទឹកជំនន់​នៅ​វៀតណាម​បណ្តាលឱ្យ​ខូចខាត​ជាង​១៩​លាន​ដុល្លារ​ខណៈ​ចំនួន​មនុស្ស​ស្លាប់​កើន​ដល់​២១​នាក់

3265
ចែករម្លែក

​មនុស្ស​២១​នាក់​ត្រូវបាន​អះអាងថា​បាន​ស្លាប់​ដោយសារ​ទឹកជំនន់​នៅ​ខេត្ត​Lai Chau និង​ខេត្ត​Ha Giang ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​​ពុធ ខណៈដែល​ការខូចខាត​ដែល​បណ្តាលមកពី​គ្រោះមហន្តរាយ​នេះ ត្រូវបាន​ប៉ាន់ប្រមាណ​ថា​អស់​ទឹកប្រាក់​១៩,៨​លាន​ដុល្លារ​។​

​មនុស្ស​៩​នាក់ នៅ​បាត់​ខ្លួន​នៅឡើយ​នៅ​ខេត្ត​Lai Chau ចាប់តាំងពី​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តំបន់​នោះ​កាលពី​យប់​ថ្ងៃអាទិត្យ ដោយបាន​បណ្តាលឱ្យមាន​ទឹកជំនន់​​ឡើង​ភ្លាមៗ​និង​បំណាក់​ដី​។​

​គិត​ត្រឹម​ថ្ងៃ​អង្គារ ផ្ទះ​ចំនួន​១២៤​ខ្នង​បាន​ដួលរលំ​និង​ហូរ​នាំ​ទៅដោយ​ទឹកជំនន់ ខណៈដែល​ផ្ទះ​ចំនួន​៥៩៧​ខ្នង​ផ្សេងទៀត បាន​ខូចខាត​ធ្ងន់ធ្ងរ​និង មានការ​ជម្លៀស​​មនុស្ស​ចេញ​។

​ផ្ទះ​ជិត​១.៥០០​ខ្នង​នៅ​លិច​ទឹក​នៅឡើយ​ទេ ។

​ដំណាំ​ស្រូវ​ចំនួន​៧១៧​ហិកតា​និង​ដំណាំ​ចម្ការ​ចំនួន​៤៨៦​ហិកតា​ត្រូវបាន​ទឹក​ជន់​លិច​ហើយ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ប្រហែល​៤៦​ហិកតា ក៏​ត្រូវបាន​បំផ្លាញ​ផងដែរ​។​

​សត្វ​គោក្របី​ជាង ១៩៥​ក្បាល​និង​សត្វ​មាន់​ទា ចំនួន​៥.៩០០ ក្បាល បាន​ងាប់ ដោយសារ​ទឹកជំនន់​ខ្លាំង​នេះ​៕ដោយ៖សុខា/SN

អ្នកដំណើរ​ខំព្យាយាម​ធ្វើដំណើរ​កាត់​ល្បាប់​ភក់​នៅ​ខេត្ត​Lai Chau​កាលពី​ថ្ងៃ​អង្គារ​

ទាហាន ស្វែងរក​ពួក​អ្នក​បាត់​ខ្លួន ដោយសារ​ទឹកជំនន់​