ទឹកជំនន់​សម្លាប់​មនុស្ស​យ៉ាង​តិច​២៥​នាក់​នៅ​ឥណ្ឌា​

99
ចែករម្លែក

​រដ្ឋាភិបាល​ក្នុង​តំបន់​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២​ធ្នូ​ថា​មនុស្ស​យ៉ាង​តិច​២៥ នាក់​បាន​ស្លាប់​ដោយសារ​ភ្លៀង​ខ្លាំង​កាលពីពេល​ថ្មីៗ​នេះ​ដែល​បាន​ជន់​លិច​តំបន់​ទំនាប​នៅ​​រដ្ឋ​តាមិ​ល ណា​ឌូ​ភាគខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា ហើយ​មនុស្ស​រាប់រយ​នាក់​បន្ថែម​ទៀត​ត្រូវបាន​ជម្លៀស​ទៅកាន់​ជំរំ​សុវត្ថិភាព​។​

​ទីភ្នាក់ងារ​ព័ត៌មាន Press Trust of India បានឱ្យដឹង​ថា​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​រំលំ​ជញ្ជាំង​មួយ​នៅ​ទីក្រុង​ខុម​បេ​ទ័រដោយ​បានសម្លាប់ម​នុស្ស ១៧ នាក់​និង ៨​នាក់​ទៀត​បាន​​ស្លាប់​នៅក្នុង​ឧបទ្ទវហេតុ​ទាក់ទង​នឹង​ភ្លៀង ចាប់តាំងពី​ថ្ងៃទី ២៩ ខែវិច្ឆិកា​។​

​រដ្ឋមន្ត្រី​ប្រចាំ​រដ្ឋ​តាមិ​ល ណា​ឌូ​នេះ បាន​ធ្វើ​កិច្ចប្រជុំ​បន្ទាន់ កាលពី​ថ្ងៃ​ចន្ទ ហើយ​បញ្ជា​ក្រុម​មន្ត្រី​ត្រួតពិនិត្យ​មើល​អាង​ស្តុក​ទឹក​។

​ក្រុម​អ្នកជំនាញ​ខាង​ជល​សាស្ត្រ​នៅ​ទីក្រុង​ឆរ​ន​ណាយ​នៃ​រដ្ឋ​នេះ បាន​និយាយថា​អាង​ស្តុក​ទឹក​របស់​ក្រុង​នេះ ដែល​ស្ងួត​ក្នុងកំឡុងពេល​គ្រោះរាំងស្ងួត​កាល​ពី​រដូវក្តៅ​នោះ​​បាន​កើនឡើង​ពាក់កណ្តាល​ដែលនាំឱ្យ​មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ទីក្រុង​ដែល​មាន​ប្រជាជន​រស់នៅ​ចំនួន​១០ លាន​នាក់ សម្រាប់​រយៈពេល​៦ ខែ​។​

​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​រដ្ឋ​តាមិល ណាឌូ កាលពី​ឆ្នាំ​២០១៥ បានសម្លាប់​ជាង​២៥០​នាក់​៕ដោយ៖សុខា/sn

ទឹកជំនន់​លិច​ផ្លូវ​មួយ​នៅក្រៅ​ទីក្រុង​ឆេនណាយ ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​ចន្ទ​