ទឹកជំនន់​សម្លាប់​មនុ​ស្ស​៣៧​នាក់​នៅ​រដ្ឋ​កេ​រ៉ា​ឡា​របស់​ឥណ្ឌា​

533
ចែករម្លែក

ទឹកជំនន់ភ្លាមៗនៅរដ្ឋកេរ៉ាឡាបានសម្លាប់មនុស្ស៣៧នាក់និងនាំអោយមនុស្សប្រមាណ៣៦.០០០នាក់ចាកចោលផ្ទះសម្បែងរបស់ពួកគេ បន្ទាប់ពីភ្លៀងរដូវវស្សាធ្លាក់យ៉ាងខ្លាំងដែលបង្កការបាក់ដីនិងទឹកហូរហៀរអាងរក្សាទឹកនៅទូទាំងរដ្ឋភាគខាងត្បូងនេះ។

កេរ៉ាឡា ល្បីខាងឆ្នេរមានដើមដូងជាជួរនិងចំការតែ រងភ្លៀងរដូវវស្សាដ៏ខ្លាំងៗនៅរាល់ឆ្នាំ តែភ្លៀងឆ្នាំនេះរងគ្រោះធ្ងន់ធ្ងរ។

អ្នកដែលត្រូវបង្ខំអោយចាកចេញពីផ្ទះរបស់ពួកគេបានទៅនៅជំរំជួយសង្រ្គោះចំនួន៣៥០នៅទូទាំងរដ្ឋ នេះបើតាមមន្រ្តីម្នាក់នៅផ្នែកគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋកេរ៉ាឡាបានប្រាប់អ្នកសារព័ត៌មាន។

ការធ្លាក់ភ្លៀង២ថ្ងៃជាប់នាំអោយអាជ្ញាធរបើកទ្វារទឹករបស់អាងរក្សាទឹកចំនួន២៧ដើម្បីបន្ធូរសម្ពាធទឹក ដោយទ្វារទឹកមួយបានបើកជាលើកដំបូងក្នុងរយៈពេល២៦ឆ្នាំ។

នាយកមន្រ្តីនៃរដ្ឋកេរ៉ាឡា លោក ពីណាយ៉ាន វីហ្សាយ៉ានបាននិយាយថា”រដ្ឋរបស់យើងកំពុងជួបទឹកជំនន់ដ៏អាក្រក់មិនដែនធ្លាប់មាន។គ្រោះមហន្តរាយនេះបង្កទុក្ខសោកនិងការបំផ្លិចបំផ្លាញមិនអាចគណនាបាន”៕ដោយ៖វាសនា