ទឹកជំនន់ និង បំណាក់​ដី សម្លាប់​មនុស្ស​ជាង​៨០០​នាក់​នៅ ឥណ្ឌា នេ​ប៉ាល់ និង បង់​ក្លា​ដែ​ស​

963
ចែករម្លែក

​ទឹកជំនន់​ជន់​លិច​រាលដាល​ខ្លាំង បានសម្លាប់​មនុស្ស​ជាង​៨០០​នាក់​នៅ ប្រទេស​ឥណ្ឌា នេ​ប៉ាល់ និង បង់​ក្លា​ដែ​ស ដោយ​ក្រុម​អ្នកផ្តល់ជំនួយ​បាន​ព្រមាន​អំពី​ការខ្វះខាត​ស្បៀងអាហារ​ធ្ងន់ធ្ងរ​និង​ការឆ្លង​ជំងឺ​ផ្សេងៗ ខណៈដែល​ភ្លៀង​បន្ត​ធ្លា​ក់នៅ​តំបន់​ដែល​ទទួលរង​គ្រោះ​ទាំងនោះ​។​

​ភ្លៀង​ធ្លាក់​តាម​រដូវ ដែលជា​រដូវ​ធ្វើស្រែ​ចម្ការ​របស់​កសិក​រ​នៅ​ទូទាំង​តំបន់​នៃ​អាស៊ី​ភាគខាងត្បូង​នេះ​បង្ក​ការស្លាប់​មនុស្ស និង​បង្ក​ការ​បំ​ផ្លិត​បំផ្លាញ​រាល់​ឆ្នាំ រវាង​ខែកក្កដា និង ខែកញ្ញា ប៉ុន្តែ ក្រុមមន្ត្រី​បាន​និយាយថា ទឹកជំនន់​នៅ​ឆ្នាំនេះ បាន​បង្ក​ការ​ជន់​លិច​ដ៏​អាក្រក់​បំផុត​និង​បង្ក​ការបំផ្លិចបំផ្លាញ​ច្រើន​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយនេះ​។​

​មនុស្ស​យ៉ាងតិចណាស់​ចំនួន​១១៥​នាក់ បាន​ស្លាប់ និង មនុស្ស​ជាង​៥,៧​លាន​នាក់ បាន​រង​ប៉ះពាល់​នៅ​ប្រទេស​បង់​ក្លា​ដែ​ស ខណៈដែល​ទឹកជំនន់ បាន​បង្ក​ការ​ជន់​លិច​ជាង​១​ភាគ​៣​នៃ​ប្រទេស​នេះ​។​

​នៅ​ប្រទេស​ឥណ្ឌា នៅ​រដ្ឋ​អាស​សាម មនុស្ស​យ៉ាងតិចណាស់​ចំនួន​១៨០​នាក់ បាន​ស្លាប់ កាលពី​ប៉ុន្មាន​សប្តាហ៍​កន្លងទៅនេះ​។ ភ្លៀង​ធ្លាក់​ខ្លាំង​ក៏បាន​កើតឡើង​ផងដែរ​នៅ​រដ្ឋ​អា​រូ​ណា​ចាល់ ប្រា​ដេ​ស រដ្ឋ​ណាហ្គា​ឡាន និង​រដ្ឋ​ម៉ា​នី​ពួ ដោយបាន​សម្លាប់​មនុស្ស​យ៉ាងតិច​ណស់​ចំនួន​៣០​នាក់ ហើយ នៅ​រដ្ឋ​ប៊ី​ហា មនុស្ស​យ៉ាងតិចណាស់​ចំនួន​២៥៣​នាក់ បាន​ស្លាប់​។

​នៅ​ប្រទេស​នេ​ប៉ាល់ មនុស្ស​ចំនួន​១៤១​នាក់ ត្រូវបាន​អះអាងថា​ស្លាប់ ខណៈដែល​មនុស្ស​រាប់ពាន់​នាក់​បាន​វិលត្រឡប់​ទៅផ្ទះ​ដែល​បំផ្លិចបំផ្លាញ​ដោយ​ទឹកជំនន់​ខ្លាំង​របស់​ពួកគេ​វិញ​៕ ដោយ៖ សុខា

ទឹកជំនន់​បង្ក​ការ​ជន់​លិច​នៅ​រដ្ឋ អាស​សាម ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០១៧