ទឹកដោះគោឆៅ ឬ ទឹកដោះគោ​ត្រជាក់ ? មួយណា​ល្អ​ជាង​?

154
ចែករម្លែក
  • 1
    Share

ទឹកដោះគោ​ជា​អាហារ​ដ៏​ល្អ​មួយ​សម្រាប់​សុខភាព ដូច្នេះ អ្នក​គួរ​បរិភោគ​តិច​បំផុត​១​កែវ ក្នុង​១​ថ្ងៃ ។ មនុស្ស​មួយចំនួន​ចូលចិត្ត​ទទួលទាន​ទឹកដោះគោ​ក្តៅ ហើយ​មួយចំនួនទៀត​បែរជា​ចូលចិត្ត​ទឹកដោះគោ​ត្រជាក់ ។ អ្នកមាន​ដែល​គិត​ទេ​ថា តើ​ទឹកដោះគោ​ក្តៅ និង​ត្រជាក់​មួយណា​ល្អ​ជាង​សម្រាប់​សុខភាព​? ខាងក្រោម​នេះ​ជា​ចម្លើយ​សម្រាប់​អ្នក ។​

​មូលហេតុ​មួយ​ក្នុងចំណោម​មូល​ហេតុដែល​មនុស្ស​ជាច្រើន​ចូលចិត្ត​ទឹកដោះគោ​ត្រជាក់ គឺ​ដោយសារ​វា​ត្រូវបាន​សម្លាប់​មេរោគ​មុនពេល​ច្រក​ដប ។ ទឹកដោះគោ​ត្រជាក់​ផ្ទុក​សារជាតិ​ជីវជាតិ វីតាមីន និង​អេឡិចត្រូលីត​ចាំបាច់ ជួយ​ឲ្យ​អ្នកមាន​គ្រប់​ថាមពល ដើម្បី​ធ្វើ​សកម្មភាព​ពេញ​មួយថ្ងៃ ។ ប៉ុន្តែ អ្នក​ត្រូវ​ចាំ​ថា ការទទួល​ទាន​ទឹ​ដោះ​គោត្រ​ជាក់​នៅពេល​ព្រឹក​ល្អ​ជាង ។ នៅពេល​យប់​វា​អាច​បង្ក​ការពិបាក​រលាយ និង​ធ្វើ​ឲ្យ​អ្នក​ពិបាក​គេង ។​

​មូលហេតុ​មួយ​ផ្សេងទៀត ដែល​អ្នក​គួរ​បរិភោគ​ទឹកដោះគោ​ត្រជាក់ គឺ​ដោយសារ​ការស្រាវជ្រាវ​បាន​បញ្ជាក់ថា វា​អាចជួយ​បញ្ចុះទម្ងន់ ។ កាល់ស្យូម​ក្នុង​ទឹកដោះគោ​ត្រជាក់ អាចជួយ​បង្កើន​កម្រិត​បំប្លែង​សារជាតិ អាស្រ័យហេតុនេះ ដុតបំផ្លាញ​កាឡូរី​ច្រើនជាង ។​

​ទឹកដោះគោ​ក្តៅ​ក៏​នាំមក​នូវ​គុណប្រយោជន៍​ច្រើន​ដូច​ទឹកដោះគោ​ត្រជាក់​ដែរ ។ តែ​អ្នក​គួរ​ទទួលទាន​អាស្រ័យ​ទៅតាម​ស្ថានភាព​អាកាសធាតុ និង​លទ្ធភាព​ទ្រាំទ្រ​របស់​សរីរាង្គ ។​

​ទឹកដោះគោ​ក្តៅ ជួយ​ឲ្យ​គេង​លក់​ស្រួល​, នោះ​គឺ​ដោយសារ​វា​មាន​ផ្ទុក Melatonin និង​អាស៊ីត​អាមីន បង្ក​ឲ្យ​ងងុយគេង និង​ត្រូវបាន​រំញោច​សកម្មភាព​ច្រើនជាង​ពេល​វា​ត្រូវបានធ្វើ​ឲ្យ​ក្តៅ ដូច្នេះ សមស្រប​សម្រាប់​មនុស្ស​ចាស់ និង​គួរ​ទទួលទាន​នៅពេល​យប់ ៕ ប្រែ​សម្រួល​: រតនៈ​