ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​អាចជួយ​បន្ថយ​ហានិភ័យ​ស្ត្រូ​ក​

930
ចែករម្លែក

​អ្នកជំនាញការ​ជាច្រើន​បាន ទូន្មាន​គ្រប់គ្នា​ថា​គួរប្រើ​ប្រាស់​ទឹកដោះ គោ​បញ្ចុះទម្ងន់ (០​ភាគរយ fat), ទឹកដោះគោ​ផ្តាច់​ជាតិ​ខ្លាញ់ (Low fat) ដោយសារ​មូលហេតុ​សុខភាព​ប៉ុន្តែ​ការ​ស្រាវ ជ្រាវ​ថ្មី​របស់​សកល​វិទ្យាល័យ តិច​សាស់​នៅ​អាម៉េរិក បែរជា​ផ្ទុយ​ដោយ បាន​ទូន្មាន​ថា ចូរ​ត្រឡប់​មករក​ទឹកដោះ គោ​ធម្មតា​វិញ ព្រោះ​វា​អាចជា​ឱសថ បង្ការ​ស្ត្រូ​ក ។​
​ ​
​ការស្រាវជ្រាវ​អូសបន្លាយ ២២​ឆ្នាំ បង្ហាញថា ការខ្វះ​អាស៊ីត​ខ្លាញ់​ក្នុង​ទឹកដោះគោ​ជាការ​ខូចខាត ដ៏​ធំ​មួយ ។ ពួក​អ្នកស្រាវជ្រាវ​បាន​តាមដាន បុរស និង​ស្ត្រី​៣.០០០​នាក់ មាន​អាយុ ចាប់ពី​៦៥​ឆ្នាំ ឡើង ។ ពួក​អ្នកស្ម័គ្រចិត្ត ត្រូវបាន​វាស់​កម្រិត​៣ នៃ​ប្រភេទ​អាស៊ីត​ខ្លាញ់​មាន​ក្នុង​ទឹកដោះគោ ដើម​លើក ដំបូង​នៅ​ឆ្នាំ​១៩៩២, លើក​ទី​២ នៅ ប្រាំ​មួយឆ្នាំ​បន្ទាប់ និង​លើក​ទី​៣ នៅ​១៣ ឆ្នាំក្រោយ ។​
​ ​
​លទ្ធផល​បង្ហាញថា អ្នកមាន កម្រិត​អាស៊ីត​ខ្លាញ់​បី​ប្រភេទ ពី​ទឹកដោះ គោ​ខ្ពស់​, ពោលគឺ​គេ​ប្រើ ប្រាស់​ជាប្រចាំ ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់ និង​បណ្តា ផលិតផល​ពី​វា ដូចជា​យ៉ា​អួ​ធម្មតា​, ហ្វ្រូ​ម៉ា​… មាន​ហានិភ័យ​ស្លាប់​ដោយសារ ស្ត្រូ​កទាប​ជាង​ដល់​៤២​ភាគរយ ប្រៀប នឹង​ក្រុម​តម ឬ​ស្មោះត្រង់​នឹង​ទឹកដោះ គោ​គ្មាន​ជាតិ​ខ្លាញ់ ។​
​ ​
​សាស្ត្រាចារ្យ ម៉ា​ហ្សា អូ​តូ (Marcia Otto) អ្នកដឹកនាំ​ការស្រាវជ្រាវ មួយរូប​បាន​អះអាងថា ពពួក​អាស៊ីត ខ្លាញ់​ធម្មជាតិ​ក្នុង​ទឹកដោះគោ​មិន​ធ្វើឱ្យ កើន​ហានិភ័យ​កើត​ជំងឺ​បេះដូង ឬ ស្លាប់ ចំពោះ​មនុស្ស​ចាស់ ។ និយាយ​ម្យ៉ាង ទៀត ពេល​វេជ្ជបណ្ឌិត​សំណូមពរ​អ្នក ឬ ឪពុកម្តាយ​អ្នក បំពេញ​ទឹកដោះគោ ដើម្បី​បង្កើន​សុខភាព​, ប្រឆាំង​ពុក​ឆ្អឹង​, ចូរ​ទិញ ប្រភេទ​ទឹកដោះគោ​ធម្មតា ជំនួស​ឱ្យ​បណ្តា​ផលិតផល​គ្មាន​ជាតិ​ខ្លាញ់ ។​
​ ​
​អ្នក​គួរ​ជ្រើសរើស​វិធី​ទប់ស្កាត់ ខ្លាញ់​លើស​ល្អ​ជាង ដូចជា​ព្យាយាម ហាត់ប្រាណ និង​បន្ថយ​អាហារ ចៀន ឆា​សម្បូរ​ប្រេង​ខ្លាញ់ ៕ ប្រែ​សម្រួល​: រតនៈ