ទឹកដោះ​ម្តាយ​ផ្ទុក​សារជាតិ​កំទេច​មហារីក​

751
ចែករម្លែក

ពួក​អ្នកវិទ្យាសាស្ត្រ​ស៊ុយអែត ថ្មីៗ​នេះ​បាន​រកឃើញ​ដោយ​ចៃដន្យ​ថា ក្នុង​ទឹកដោះ​ម្តាយ​មាន​ផ្ទុក​សារជាតិ​អាច​កំទេច​កោសិកា​មហារីក ដោយ​គ្មាន​បង្ក​ឥទ្ធិពល​បន្ទាប់បន្សំ​ណា​ឡើយ ។​

​មុននេះ មាន​ករណី​ជាច្រើន​ដែល​អ្នកជំងឺ​មហារីក​ប្រើ​ទឹកដោះ​ម្តាយ​ដើម្បី​រក្សា​ជីវិត ប៉ុន្តែ ប្រសិនបើ​មុននេះ​វា​គ្រាន់តែ​ជា​វិធី​រកឃើញ​ដោយ​ខ្លួនឯង​មួយ នោះ​ថ្មីៗ​នេះ​វិទ្យាសាស្ត្រ បានបញ្ជាក់​និង​ទទួលស្គាល់​ពី​ប្រសិទ្ធភាព​ដ៏​អស្ចារ្យ​របស់​ទឹកដោះ​ម្តាយ​ទៅលើ​អ្នកជំងឺ​មហារីក ។​

​ក្នុងពេល​ស្រាវជ្រាវ​ដើម្បី​ស្វែងរក​សារជាតិ​ប្រឆាំង​បាក់តេរី​ថ្មី​, ពួក​អ្នកវិទ្យាសាស្ត្រ​ចៃដន្យ​បាន​រកឃើញ​សារជាតិ​កំទេច​កោសិកា​មហារីក​ក្នុង​ទឹកដោះ​ម្តាយ​។​

​ពួក​អ្នកស្រាវជ្រាវ​ជឿថា សមាសធាតុ​មួយ​ក្នុង​ទឹកដោះ​ម្តាយ​មានឈ្មោះ Hamlet មានលទ្ធភាព​ព្យាបាល​មហារីក​ពោះវៀន និង​មហារីក​មាត់ស្បូន ។ ក្រៅពីនេះ ពួកគេ​នៅ​ឲ្យ​ដឹងថា សារជាតិ​នេះ​ពុំ​ត្រឹមតែ​អាច​កំទេច​កោសិកា​មហារីក តែ​វា​នៅ​មិន​ធ្វើ​ឲ្យ អន្តរាយ​ដល់​កោសិកា​ល្អ​ផ្សេងៗ ឡើយ​។​

សាកលវិទ្យាល័យ​មួយ​នៅ​ស៊ុយអែត​បាន​អះអាងថា «​លទ្ធភាព​កំទេច​កោសិកា​មហារីក​របស់ Hamlet អស្ចារ្យ​ណាស់ ។ ពេល​យើង​កំពុង​ស្វែងរក​សារជាតិ​ប្រឆាំង​បាក់តេរី​ថ្មី​, ជាក់ស្តែង​គឺ​ស្រាវជ្រាវ​អំពី​ទឹកដោះ​ម្តាយ នោះ​ចៃដន្យ​ក្នុងការ​ពិសោធន៍​មួយ ពួកយើង​បាន​ជ្រើស​យក​កោសិកា​មហារីក ធ្វើជា​វត្ថុ​ពិសោធន៍ ។ ហើយ​យើងខ្ញុំ មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ពេល​ឃើញ​កោសិកា​មហារីក​បាន​ងាប់​ពេល​ប្រាស្រ័យ​ជាមួយ​ទឹកដោះ​ម្តាយ​» ។​

​ទឹកដោះ​ម្តាយ​ផ្ទុក​ប្រូតេអ៊ីន​មួយ​ហៅថា alpha-lactalbumin មានលទ្ធភាព​បំ​ប្លែ ទៅជា សារជាតិ​ប្រឆាំង​មហារីក ពេល​នៅក្នុង​ពោះវៀន មិនតែប៉ុណ្ណោះ សារជាតិ​នេះ​អាច​កំទេច​កោសិកា​មហារីក​ពេល​គួបផ្សំ​ជាមួយ​ថ្នាំ​ទី​ប៊ី​យ៉ូ​និក ។​

​ការពិសោធន៍​ដំបូង នៅ​អ្នកជំងឺ​មហារីក​ប្លោកនោម បង្ហាញថា អ្នក​បាន​ចាក់ Hamlet បាន​កម្ចាត់​កោសិកា​ដុំ​សាច់​ងាប់ តាមផ្លូវ​ទឹកនោម​រប​ស់​គេ តែ​ក្នុង​រង្វង់​ប៉ុន្មាន​ថ្ងៃ ៕ ប្រែ​សម្រួលៈ រតនៈ​

#