ទឹកទន្លេ​មេគង្គនៅ​ខេត្តក្រចេះ​ស្រកចុះបន្តិចតែនៅជិត២០ម៉ែត្រដដែល

963
ចែករម្លែក
  • 33
    Shares

​ដោយៈ​សេង​ឃួន​/​ក្រចេះ​៖​តាម​តារាង​នៅ​ស្ថានីយ​ជល​សាស្ត្រ​ខេត្តក្រចេះ​ស្ថានភាព​កម្រិត​កម្ពស់​ទឹកទន្លេ​មេគង្គ​ខេត្តក្រចេះ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេ​មេគង្គ​មាន​កម្ពស់ ១៩,៥២​ម៉ែត្រ បើ​ប្រៀប​ធៀប​ទៅនឹង ម្សិលមិញ កម្ពស់​ទឹក​មាន​ត្រឹម​ ១៩,៨១ ម៉ែត្រ​ឃើញថា​មានការ​ស្រក​ចុះ​បន្តិច​។​

​ក្នុង​រយៈ​ប៉ុន្មាន​ថ្ងៃ​នេះនៅតាម​បណ្តារ​ឃុំ សង្កាត់ ក្នុងស្រុក​ក្រុង​មួយចំនួន​ទូទាំង​ខេត្តក្រចេះ ក៏បាន​ទទួលរង​នូវផល​ប៉ះ​ខ្លះ​ដែរ​។​ក្នុងនោះ​ស្រុក​ចិត្រ​បុរី​មាន​ឃុំ​ដារ​និង​ឃុំ​បុស​លាវ​ដែលមាន​ភូមិសាស្ត្រ​នៅជាប់​មាត់ទន្លេ និង​ព្រែក​តេ ដោយ​ទឹក​ជន់​លិច​ផ្លូវ​និង​ដំណាំ​កសិកម្ម​ដូចជា ពោត ស្រូវ ជាដើម​។ចំណែក​សង្កាត់​រកា​កណ្ដាល​ក្រុង​ក្រចេះ​ទឹកបាន​ជន​លិច​ផ្ទៃដី​ស្រែប្រាំង​ប៉ុន្តែ​មិនមាន​ផលប៉ះពាល​ធ្ងន់ធ្ងរ​នោះទេ​។​

លោក ហេង រ័ត្ន​ម៉ូ​នី​ដា​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត បាន​ប្រាប់​ឲ្យ​ដឹងថា អាជ្ញាធរខេត្ត ដែលមាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ជា​សេនាធិការ បាន​ត្រៀមលក្ខណៈ​បង្ការ​រួចជាស្រេច ដើម្បី​ទប់ស្កាត់​គ្រោះមហន្តរាយ​ទឹកជំនន់​នៅ​ឆ្នាំនេះ​។​

​លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាកសិករ​ទាំងអស់​ជាពិសេស​សហគមន៍​ប្រើប្រាស់​ទឹក​ត្រូវ​បិ​ទំនប់ទឹក​ក្នុង​អាង​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ប្រើប្រាស់​សម្រាប់​ការងារ​កសិកម្ម​ស្រែប្រាំង​។​លោក​ក៏​សូម​ជម្រាប​ដល់​ប្រជា​នេសាទ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សុវត្ថិភាព​នៅពេល​នេសាទ​និង​ហាមឃាត់​មិនអោយ​កុមារ​តូចៗ​ចុះ​លេង​ទឹកជា​ដាច់ខាត​ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​។

​គូសបញ្ជាក់​ផងដែរ​ថា​អាជ្ញាធរ​ខេត្តក្រចេះ​នឹងធ្វើ​ការប្រកាសអាសន្ន​នៅពេល​ទឹកទន្លេ​ឡើងដល់​កម្រិត​កម្ពស់​ទឹក ២២.00​ម៉ែត្រ​៕S/