ទឹកទន្លេ​អាច​ហក់ឡើង​ដោយសារ​កម្ពុជា​រង​ឥទ្ធិពល​ព្យុះ​សុន​កា​

971
ចែករម្លែក

(​ភ្នំពេញ​)៖​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅ​ថ្ងៃ​២៣​កក្កដា​នេះ​បានចេញ​ការព្យាករណ៍​អាកាសធាតុ​ដោយ​បញ្ជាក់ថា​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ដោយសារ​ឥទ្ធិពល​ព្យុះ​ទី ៨ ឈ្មោះ សុន​កា មកពី​សមុទ្រ​ខាងត្បូង​។​

​ឥទ្ធិពល​ព្យុះ​នេះ​បង្ក​អោយ​ផ្ទៃ​រងទឹក​ភ្លៀង​នៅក្នុង​ប្រទេស​ថៃ និង​ប្រទេស​ឡាវ នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន ដែល​បង្ក​ឲ្យ​ទឹកទន្លេ​ហក់​ឡើង​ជាថ្មី ។​

​តំបន់​មាត់សមុទ្រ នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្ត​បន្ទាប់ពី​ច្រើន​ទៅ​បង្គួរ​ចាប់ពី​ថ្ងៃ​២៥-២៧​កក្កដា​ជាហេតុ​នាំអោយ​ផ្ទៃសមុទ្រ​មាន​រលក​​ខ្ពស់ៗ សូម​បង្កើន​ការប្រុងប្រយ័ត្ន ៕ដោយ៖វាសនា

​អាន​សេចក្តីជូនដំណឹង​ខាងក្រោម​៖​