ទឹកបរិសុទ្ធ​កម្ពុជា​ចំនួន​៤៥០០​កេស​ចែកជូន​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ដោយ​ឥតគិតថ្លៃ​

490
ចែករម្លែក
  • 11
    Shares
ទឹកបរិសុទ្ធ​កម្ពុជា​ចំនួន​៤៥០០​កេស​ចែកជូន​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ដោយ​ឥតគិតថ្លៃ​

ដោយៈ​ក្រុមហ៊ុន​/ភ្នំពេញៈ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ចូលរួម​សហការ​ជាមួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ចែក​ទឹកបរិសុទ្ធ​កម្ពុជា​ចំនុះ ១,៥​លី​ត ចំនួន​៤.៥០០​កេស ជូន​ដល់​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ចាប់ពី​ថ្ងៃនេះ​តទៅ ។
​កម្ម​វិធីចែក​ទឹកបរិសុទ្ធ​កម្ពុជា នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ម៉ោង​៨​ព្រឹក​រហូតដល់​ម៉ោង​១១​ព្រឹក ត្រង់​ទីតាំង​កែង​ច្រកចូល​ទី​៤ នៃ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​IV ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។
​ទឹកបរិសុទ្ធ​កម្ពុជា​ទាំងពីរ​ប្រភេទ ត្រូវបាន​ចែកជូន​ដល់​អ្នក​ជំងឺ សម្រាប់​ទុក​ពិសា​អំឡុងពេល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ និង​ដើម្បី​លើកកម្ពស់​សុខមាលភាព​កុមារ និង​ការប្រើប្រាស់​ទឹកស្អាត​ផងដែរ​។
​សូមបញ្ជាក់​ផងដែរ​ថា ទឹកបរិសុទ្ធ​កម្ពុជា មាន​២ ប្រភេទ គឺ​ទឹកបរិសុទ្ធ​កម្ពុជា មាន​សារធាតុ​រ៉ែ សំបូរ​ដោយ សារធាតុ​រ៉ែ​ជំនួយ​ឆ្អឹង បំពេញ​ជាតិ​ទឹក​ក្នុង​រាងកាយ និង​ជួយ​ឲ្យ​ស្បែ​កមាន​សំណើម​។ រីឯ​ទឹកបរិសុទ្ធ​កម្ពុជា ទឹក​ពិសា​ស្តង់ដារ​ខ្ពស់ គឺ​គ្មាន​សារធាតុ​រ៉ែ ហើយ​ត្រូវបាន​បន្សុទ្ធ ១០០​ភាគរយ ដែល​អាចជួយ​បំពេញ​ជាតិ​ទឹក​ក្នុង​ខ្លួន ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម និង​អាច​ប្រើប្រាស់ ជា​ជម្រើស​ទឹកបរិសុទ្ធ ដែលមាន​គុណភាព​ខ្ពស់​សម្រាប់​ឆុង​ជាមួយ​ម្សៅ​ទឹកដោះគោ​ទារក​ផងដែរ​៕ SRN