ទឹកបរិសុទ្ធ​កម្ពុ​ជាមួយ​ម៉ឺន​កេស​បាន​ទៅ​ដល់ដៃ​ប្រជាពលរដ្ឋ​ឃុំ​ម្សាក្រង​

364
ចែករម្លែក
  • 13
    Shares

ដោយៈ​ក្រុមហ៊ុន​/​ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៩​នេះ លោក​ឧកញ៉ា លាង ឃុន ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែលជា​ក្រុមហ៊ុន ផលិត ស្រាបៀរ​កម្ពុ​ជា និង​ភេសជ្ជៈ​គ្រប់មុខ បាន​ដឹកនាំ​ក្រុមការងារ​នាំយក​ទឹកបរិសុទ្ធ​កម្ពុជា​ចំនួន​១០.០០០​កេស ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន​២៤១១​គ្រួសារ​ពី​១១​ភូមិ ក្នុង​ឃុំ​ម្សាក្រង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​

​ទឹកបរិសុទ្ធ​កម្ពុ​ជាមួយ​ម៉ឺន​កេស​បាន​ទៅ​ដល់ដៃ​ប្រជាពលរដ្ឋ​ឃុំ​ម្សាក្រង​

​ពិធី​ចែក​ទឹកបរិសុទ្ធ​កម្ពុជា​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះ​ទឹកស្អាត​ប្រើប្រាស់​ត្រូវបាន​ប្រារព្ធ​ឡើង​ប្រកបដោយ​ក្តី​សោមនស្ស​រីករាយ​ក្រោម​អធិបតីភាព លោក ឈុន ឈន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​ថ្នាក់ដឹកនាំ​ខេត្ត​គ្រប់​ជាន់ថ្នាក់ ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស និង​ប្រជាពលរដ្ឋ​មកពី​១១​ភូមិ​នៃ​ឃុំ​ម្សាក្រង​។​

​បន្ថែម​ពីលើ​ទឹកបរិសុទ្ធ​ចំនួន​១០.០០០​កេស​សម្រាប់​ពិសា ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏​នាំយក​ឡាន​ដឹក​ទឹកស្អាត ដែល​នឹង​ប្រតិបត្តិការ​ចំនួន​បី​ថ្ងៃ​ចាប់ពី​ថ្ងៃនេះ​តទៅ​ដើម្បី​ដឹក​ទឹកស្អាត​មក​ចែកជូន​ប្រជាពលរដ្ឋ​គ្រប់​គ្រួសារ​ទុក​ប្រើប្រាស់​ប្រចាំថ្ងៃ​ដូចជា​ចម្អិន​អាហារ និង​ងូត​ជាដើម​។

​លោក​ឧកញ៉ា លាង ឃុន បាន​មានប្រសាសន៍ថា “​ថ្ងៃនេះ​យើង​ក៏មាន​វត្តមាន​ដៃគូ​ពាណិជ្ជកម្ម​របស់​យើង​ដូចជា​អ្នក​ចែកចាយ (​ដេប៉ូ​) អ្នក​លក់ដុំ និង​ក្រុមការងារ​ផ្នែក​លក់​ប្រចាំ​ខេត្តកំពង់ធំ ចូលរួម​កម្មវិធី​សប្បុរសធម៌​នេះ​ផងដែរ​។ យើងខ្ញុំ​សង្ឃឹមថា វត្តមាន​និង​ការចូលរួម​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏ដូចជា​ដៃគូ​ពាណិជ្ជកម្ម​របស់​យើង​ក្នុងថ្ងៃនេះ ជាការ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែលជា​ក្រុមហ៊ុន​របស់​កូន​ខ្មែរ​១០០​ភាគរយ​ពិតៗ ក្នុងការ​ចូលរួមចំណែក​ជាមួយ​អជ្ញាធរ​ខេត្ត​និង​មូលដ្ឋាន​ក្នុងការ​ដោះស្រាយ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​។​”
​ដោយមាន​ការសហការ​យ៉ាង​យកចិត្តទុកដាក់​ពី​អជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ អជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​អ្នក​ចែកចាយ (​ដេប៉ូ​) ស្រា​បៀរ​កម្ពុជា និង​ភេសជ្ជៈ​គ្រប់មុខ​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ប្រចាំខេត្ត​កំពង់ធំ ទឹក​សុទ្ធ​១០០០០​កេស​ត្រូវបាន​ដឹកជញ្ជូន​ដល់ទី​តាំង​ប្រជុំជន​របស់​ឃុំ​ទាន់ពេលវេលា និង​រៀបចំ​ប្រកបដោយ​ភាព​ម៉ត់ចត់​ដើម្បី​ចែកជូន​ឲ្យ​ដល់ដៃ​ប្រជាពលរដ្ឋ​គ្រប់​គ្រួសារ​៕SRN