ទឹកភ្នែក​អាត្មា​ស្រក់​លើ​ទ្រូងព្រៃ​!​មាន​បទល្មើស​ទៀតហើយ​ក្នុងព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត

1035
ចែករម្លែក

​ដោយ​:​ភ្នំ​ស្វាយ​/​ឧ​ត្ត​រ​មានជ័យ​:​បទ​ចម្រៀង​មនោសញ្ចេតនា​បង្ហើរ​សូរសៀង​ថា​”​ទឹកភ្នែក​បង​ស្រ​ក់លើ​ទ្រូង​អូន ” ឬ​ដែល​គេ​និយាយ​កំប្លែង​ដែលថា “​ទឹក​អាត្មា​ស្រក់​លើ​ទ្រូង​ញោម ” ។​ប៉ុន្តែ​សម្រាប់​ព្រះសង្ឃ​អភិរក្ស​ព្រៃ​និង​សត្វ “​ទឹកភ្នែក​អាត្មា​ស្រក់​លើ​ទ្រូងព្រៃ​” ។ នេះ​ជាការ​និយាយ​កំប្លែង​លេងសើច​ប្រដូច​ដើម្បី​ជាការ​សម្រន់​កង្វល់ ទុក្ខព្រួយ​និង​ការនឿយហត់​នឿយ​របស់​ព្រះសង្ឃ​និង​សមាជិក​សហគមន៍​ព្រៃឈើ​នេះ ។​

​ព្រះ​តេជគុណ​ប៊ុន​សា​លួត​ព្រះ​មេគណ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​និង​ជា​ប្រធាន​សង្ឃ​រុក្ខ​វ័​ន្ត​អោយដឹង​ថ្ងៃទី​១១​ខែឧសភា​ថា​:”​ក្នុងព្រៃ​យើងខ្ញុំ​អាត្មា​មើល​នេះ​មាន​បទល្មើស​ទៀតហើយ​ក្នុងព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត​កាលពី​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨ ” ។​

ព្រះអង្គ​បន្តថា​: អាត្មាភាព​បាន​ដឹក កងកម្លាំង​យោធា ធ្វើ​សកម្ម​ភាពចុះ​ល្បាត សារ​អន្ទាក់​សត្វ និង​បាន​ប្រទះ​ដើម​ធ្នង់​០១ ដើម ជនល្មើស​បាន​លួច​កាត់​។​” វា​ពិតជា​ទុក្ខ​កង្វល់​មិន​ស្រាកស្រាន្ត ។​តើ​ត្រូវ​ហូរ​ទឹកភ្នែក​ទៀត​ឬ​ជួយ​ផង​ញាតិ​ញោម​។​កុំ​ធ្វើបាប​ព្រៃ​និង​សត្វព្រៃ​របស់​យើង​ទៀត “៕S/

ទឹកភ្នែក​អាត្មា​ស្រក់​លើ​ទ្រូងព្រៃ​!​មាន​បទល្មើស​ទៀតហើយ​ក្នុងព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត