ទឹកភ្លោះ​ចូល​ចរន្តឈាម​គឺជា​អ្វី​ទៅ​?

522
ចែករម្លែក

អាការ​ទឹកភ្លោះ​ចូលក្នុង​ចរន្ត ឈាម​គឺជា​ជំងឺ​ដ៏​កម្រ​មួយ ប៉ុន្តែ​ធ្ងន់ធ្ងរ​ដែល​វា​កើតឡើង​ក្នុងពេល សម្រាល កូន ។ អាកា​រៈ​ជំងឺ​បែបនេះ​ពិបាក​នឹង ធ្វើ​រោគវិនិច្ឆ័យ​ដឹង​ណាស់ ។ បើសិនជា​គ្រូពេទ្យ សង្ស័យថា អ្នក​ប្រហែលជា មាន​ជំងឺ​នេះហើយ​អ្នកនឹង​ត្រូវបាន​ព្យាបាល​ភ្លាមៗ​ដើម្បី​បង្ការ​កុំ ឱ្យមាន​ផលវិបាក​ដែល​អាច​គំរាម​ហែង​ដល់ អាយុជីវិត​បាន ។​
​ ​
រោគសញ្ញា​
​រោគសញ្ញា​នៃ​អាការ​ទឹក ភ្លោះ​ចូលក្នុង​សរសៃឈាម​អាចមាន ដូចជាៈ​
-​ដង្ហក់​ភ្លាមៗ​
-​មានទឹក​ក្នុង​សួត​ច្រើន (​ហើម សួត​)
-​សម្ពាធ​ឈាម​ថយចុះ​ភ្លាមៗ​
-​របត់​ឈាម​រត់​ឈប់​ធ្វើការ ភ្លាមៗ​
-​បញ្ហា​គំរាមកំហែង​ដល់​ជីវិត ជាមួយនឹង​ការ​កកឈាម​
-​ប្រែប្រួល​អារម្មណ៍ ដូចជា ថប់​អារម្មណ៍​ជាដើម​
-​ក្អួត ឬ​ចង្អោរ​
-​គ្រុនញាក់​
-​ចង្វាក់បេះដូង​ដើរ​ញាប់ ឬ ចង្វាក់បេះដូង​មាន​បញ្ហា​
-​គំរាម​ហែង​ដល់​កូន​ក្នុង​ផ្ទៃ ដូចជា​ចង្វាក់បេះដូង​លោត​យឺត​
-​ប្រកាច់​
-​សន្លប់​

មូលហេតុ​
-​អាការ​ទឹកភ្លោះ​ចូល​សរសៃ ឈាម​កើតឡើង​នៅពេលដែល​ទឹក ភ្លោះ​ឬ​សរីរាង្គ​របស់​កូន ក្នុង​ផ្ទៃ​ចូល ទៅក្នុង​ចរន្តឈាម​របស់​ម្តាយ​បាន តាមរយៈ​ការ​រហែក​ក្នុង​ភ្នាស​ណា មួយ​របស់​កូន ។ រឿងនេះ​ទំនងជា ទឹក ភ្លោះ​ដែល​ផ្ទុក​ទៅដោយ​សារធាតុ​ជា ច្រើន​នោះ​ធ្វើឱ្យមាន​ប្រតិកម្ម​រលាក និង​បង្កឱ្យមាន​ការ​កកឈាម​ក្នុង​សួត និង​សរសៃឈាម​របស់​ម្តាយ ។​

​ទោះបីជា​យ៉ាងណាក៏ដោយ អាការ​ទឹកភ្លោះ​ចូល​សរសៃឈាម គឺ កម្រ​នឹង​កើតមាន​ណាស់ ហើយ​រឿង ដែល​ទំនង​នោះ​គឺថា ទឹកភ្លោះ​មួយ ចំនួន​ក៏​អាច​ចូលទៅក្នុង​សរសៃឈាម​របស់​ម្តាយ ក្នុងពេល​សម្រាល​ដែរ តែ គ្មាន​បញ្ហា​អ្វី​នោះទេ ។ រឿងនេះ​ដូចជា​មិន​ច្បា​ស់សោះ​ដែល ថា​ហេតុអ្វី​បាន ជាមាន​ករណីខ្លះ​វា​ធ្វើឱ្យមាន​ទឹកភ្លោះ ចូលទៅក្នុង​សរសៃឈាម​បង្ក​ជំងឺ ធ្ងន់ធ្ងរ​កើត ដូច្នេះហើយ​គួរតែមាន ការសិក្សា​ស្រាវជ្រាវ​បន្ថែមទៀត ។​
​ ​
កត្តា​ប្រឈមមុខ​
អាការ​ទឹកភ្លោះ​ចូល​សរសៃ ឈាម​គឺជា​រឿង​កម្រ​មួយ ដូច្នេះ​វា​ក៏ ពិបាក​នឹង​កំណត់ថា មាន​អ្វី​ជា​កត្តា ប្រឈមមុខ​របស់​វា​ដែរ ។ ការស្រាវជ្រាវ​បានឱ្យដឹងថា មាន​កត្តា​ច្រើន ណាស់​ដែលមាន​ទំនាក់ទំនង​នឹង អាកា​រៈ​ទឹកភ្លោះ​ចូល​សរសៃឈាម ដូចជាៈ​
​ ​
ម្តាយ​អាយុ​ច្រើនៈ បើសិនជា អ្នកមាន​អាយុ​ចាប់ពី​៣៥​ឆ្នាំ​ឡើងទៅ​ទើបតែ​មានកូន​អ្នក​ប្រហែលជា ប្រឈមមុខ​កាន់តែខ្លាំង​នឹង​អាការ ទឹកភ្លោះ​ចូល​សរសៃឈាម​បាន ។​
​ ​
បញ្ហា​សុកៈ បើសិន​ជាមាន ភាពមិនធម្មតា​ក្នុង​សុក​អ្នក​ប្រហែលជា​ប្រឈមមុខ​កាន់តែ​ខ្ពស់​ទៅនឹង អាការ​ទឹកភ្លោះ​ចូល​សរសៃឈាម បាន​។ ភាពមិនធម្មតា​នោះ​មានដូចជា សុក​បាំង​មាត់ស្បូន ឬ​របើក​សុក​មុន ពេល​សម្រាល ។​
​ ​
ត្រៀម​ក្រឡាភ្លើងៈ បើសិនជា អ្នកមាន​អាការ​ត្រៀម​ក្រឡាភ្លើង (​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ប្រូតេអ៊ីន ក្នុង​ទឹកនោម​ច្រើន​ក្រោយពី​គ​ក៌​អាយុ បាន ២០​សប្តាហ៍​) អ្នក​ប្រហែលជា ប្រឈម​កាន់តែខ្លាំង​នឹង​បញ្ហា​ទឹក ភ្លោះ​ចូល​សរសៃឈាម​បាន ។​

​ការប្រើ​វិធី​ជំរុញ​ឱ្យ​ឈឺពោះ សម្រាលៈ តាម​ការស្រាវជ្រាវ​បានឱ្យ ដឹងថា​ការប្រើ​វិធីសាស្ត្រ​ជំរុញ ឱ្យ​ឈឺពោះ​សម្រាល​មាន​ទំនាក់ទំនង​នឹង ការប្រឈមមុខ​កាន់តែ​ខ្លាំង​នឹង​បញ្ហា​ទឹកភ្លោះ​ចូលក្នុងសរសៃឈាម ។ ប៉ុន្តែ ការស្រាវជ្រាវ​មួយ​នេះ​នៅមាន​ការ ខ្វែងគំនិត​គ្នា​នៅឡើយ​ទេ ។​
​ ​
ការ​សម្រាលកូន​ដោយ​ការ វះកាត់ៈ ការ​សម្រាលកូន​ដោយ វះកាត់ ឬ​សម្រាលកូន​ដោយ​បូម ប្រហែលជា​ធ្វើឱ្យ​អ្នក​ប្រឈមមុខ​កាន់ តែ​ខ្លាំង​នឹង​អាការ​ទឹកភ្លោះ​ចូលក្នុង សរសៃឈាម ។ ដំណើរការ​ទាំងនេះ អាច​នឹង​រំខាន​ដល់​កន្លែង​ការពារ​រាង កាយ​រវាង​កូន​និង​អ្នក​បាន ។ ទោះបី ជា​យ៉ាងណាក៏ដោយ​រឿងនេះ​មិន ច្បាស់លាស់​នៅឡើយ​ថា ការ សម្រាលកូន​ដោយ​វះកាត់ មានការ ប្រឈមមុខ​ពិតប្រាកដ ឬ​យ៉ាងណា នោះទេ​។​
​ ​
​ហ្សែ​នៈ អ្នកឯកទេស​មួយ ចំនួន​ជឿជាក់ថា ហ្សែ​ន​ប្រហែលជា ដើរតួនាទី​មួយ​ក្នុងការ​កំណត់​ទៅ លើ​ការប្រឈមមុខ​នឹង​អាការ​ទឹក ភ្លោះ​ចូលក្នុង​សរសៃឈាម​បាន ។​
​ ​
ផលវិបាក​
​អាការ​ទឹកភ្លោះ​ចូលក្នុង សរសៃឈាម​អាច​បណ្តាលឱ្យមាន ផលវិបាក​ធ្ងន់ធ្ងរ​ចំពោះ​ម្តាយ​និង​កូន​។ បើសិនជា​អ្នកមាន​បញ្ហា បែបនេះ​មែន អ្នកនឹង​ប្រឈមមុខ​កាន់តែខ្លាំងៈ​

​របួស​ខួរក្បាលៈ អុកស៊ីសែន ទៅ​ខួរក្បាល​ចុះ​ទាប​រហូត​ដែលជា​ហេតុនាំឱ្យ​ខូច​សរសៃប្រសាទ ធ្ងន់ធ្ងរ ឬ​ស្លាប់​ខួរក្បាល​បាន ។​
​ ​
ត្រូវ​នៅក្នុង​មន្ទីរពេទ្យ​យូ​រៈ ស្ត្រី​ដែលមាន​ជីវិត​ពី​អាការ​ទឹកភ្លោះ ចូល​សរសៃឈាម​ច្រើនតែ​ត្រូវការ ព្យាបាល​ក្នុង​បន្ទប់​សង្គ្រោះ​កម្រិតធ្ងន់ (​អាស្រ័យ​ទៅតាម​ផលវិបាក​ដែល កើតមាន​ដែរ​) រយៈពេល​ចាប់ពី​ច្រើន សប្តាហ៍​រហូតដល់​ច្រើន​ខែ ។​
​ ​
បើសិនជា​អ្នកមាន​បញ្ហា​នេះ មែន​កូន​ដែល​មិនទាន់​កើត​ក៏​ប្រឈម មុខ​ខ្ព​ស់នឹង​ការគ្រោះថ្នាក់​ក្នុង​ខួរ ក្បាល​ដែរ ដោយសារតែ​កង្វះ​អុកស៊ីសែន​។ ដូច្នេះ​វា​នឹង​អាចធ្វើឱ្យ​ទារក ស្លាប់​បាន ។​

តេស្ត និង​ការធ្វើ​រោគវិនិច្ឆ័យ​
មិនមាន​តេស្ត​នៅ​មន្ទីរ ពិសោធន៍​ណា​អាច​កំណ​ត់រោគ វិនិច្ឆ័យ​អាការ​ទឹកភ្លោះ​ចូលក្នុង​សរសៃ ឈាម​បានទេ ។ ការធ្វើ​រោគ វិនិច្ឆ័យ​ច្រើនតែ​ធ្វើឡើង​ក្រោយពី​ជំងឺ​ផ្សេងៗ​ទៀត​ត្រូវបាន ទាត់ចោល ហើយ ។ ករណីខ្លះ​រោគវិនិច្ឆ័យ គ្រាន់តែ​អាចធ្វើ​បាន​ក្រោយពី​ម្តាយ ស្លាប់​ហើយ​ប៉ុណ្ណោះ ។​
​ ​
ការព្យាបាល​
អាការ​ទឹកភ្លោះ​ចូល​សរសៃ ឈាម​ទាមទារ​ឱ្យមាន​ការព្យាបាល លឿន​ដើម្បី​ដឹងថា អុកស៊ីសែន​ក្នុង ឈាម​ទាប​និង​សម្ពាធ​ឈាម​ចុះ​ទាប​។ ការព្យាបាល​បន្ទាន់​មានដូចជាៈ​

​ចាក់​ម្ជុល​ក្នុង​សរសៃឈាមៈ ក្រុមគ្រូពេទ្យ​នឹង​ចាក់​ម្ជុល​ចូលក្នុង សរសៃឈាម​អាកទែរ​អ្នក ដើម្បី​តាម ដាន​សម្ពាធ​ឈាម ។ អ្នក​ក៏ត្រូវ​ចាក់ ម្ជុល​មួយទៀត​តាម​សរសៃ​វ៉ែន​នៅ ទ្រូង​ដែរ (Central Venous Catheter) ដើម្បី​អាច​បញ្ចូល​ជាតិ​ទឹក​, ថ្នាំ​, ឈាម ព្រមទាំង​បូម​ឈាម ។​

​អុកស៊ីសែនៈ អ្នក​ប្រហែលជា ត្រូវ​ការដាក់​បំពង់​អុកស៊ីសែន​នៅ​ផ្លូវដង្ហើម​ដើម្បី​ជា​ជំនួយ ដល់​ការដកដង្ហើម ។​

​ការប្រើ​ថ្នាំៈ គ្រូពេទ្យ​ប្រហែល ជា​ឱ្យ​អ្នក​ប្រើ​ថ្នាំ​ដើម្បី​ពង្រឹង​និង ទ្រទ្រង់​មុខងារ​របស់​បេះដូង ។ ថ្នាំ ផ្សេងៗ​ទៀត​អាច​នឹង​ប្រើ​សម្រាប់ បន្ថយ​សម្ពាធ​ដែល​បណ្តាលមកពី ជាតិ​ទឹក​ចូលក្នុង​បេះដូង និង​សួត ច្រើន ។​

​ការបញ្ចូល​ឈាមៈ បើសិនជា អ្នកមាន​បញ្ហា​ហូរឈាម​មិន​ឈប់​អ្នក នឹងត្រូវ​បញ្ចូល​ឈាម​, ផលិតផល ឈាម និង​ជាតិ​ទឹក​ជំនួស​ការបាត់បង់ ឈាម​វិញ ។​
​ ​
បើសិនជា​អ្នកមាន​អាការ ទឹកភ្លោះ​ចូល​សរសៃឈាម​មុនពេល សម្រាល​គ្រូពេទ្យ​នឹង​ព្យាបាល​អ្នក ដោយ​យកចិត្តទុកដាក់​ដើម្បី​អាច សម្រាលកូន​បាន​យ៉ាង​មាន​សុវត្ថិភាព​និង​លឿន​តាមតែ​អាច ធ្វើទៅបាន​។ ដូច្នេះ​ត្រូវ​ធ្វើការ​សម្រាល​ដោយ​វះ កាត់​ជាបន្ទាន់ ៕ ដោយៈ health.com.kh​