ទឹកស្ទឹងសង្កែស្រុកចុញជាង១ម៉ែត្រនៅព្រឹកនេះ

163
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ នៅព្រឹកព្រលឹមថ្ងៃ ទី១២ ខែសីហា ឆ្នាំ២០១៩នេះ ទឹកស្ទឹង សង្កែ បាន ស្រកចុះវិញយ៉ាងឆាប់រហ័សគឺស្រកជាង១ម៉ែត្រនៅសល់
ប្រមាណ១២ម៉ែត្រប៉ុណ្ណោះហើយថ្ងៃនេះគ្មានភ្លៀងធ្លាក់ទេទឹកស្ទឹងស្រកបន្តថែមទៀតនេះជាការបំភ្លឺរបស់លោកឡុង ផលគុណប្រធានធនធានទឹកនិងឧតុនិយមខេត្ត។

លោក ប្រធានមន្ទីរបាន បញ្ជាក់ថាកាលពីល្ងាចថ្ងៃទី១១ខែសីហាជំនន់ទឹកភ្លៀងន្នៅ ពស្ទឹងសង្កែហក់ឡើង យ៉ាងគំហុករហូតដល់១៣,៦០ម៉ែត្របើឡើងដល់ ១៤ម៉ែត្រ ត្រូវ ប្រកាសភាពអាសន្ន។ជំនន់ទឹកស្ទឹង នេះធ្វើឱ្យលោកអភិបាលខេត្ត អភិបាលរង ខេត្តអភិបាល អភិបាលរងក្រុង ព្រមទាំងសមត្ថកិច្ចទាំងបីប្រភេទ និងមន្ត្រីជំនាញ​ធនធានទឹកនិងមន្ទីរសាធារណការបានបែងចែកភារកិច្ចគ្នាចុះជួយអន្តរាគមន៍ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែដោយជួយបញ្ចៀសមែកឈើឬ មែកឬស្សី​គល់ឈើបុកបង្គោលស្ពានខ្លាចខូចខាត្ពានថ្មនិងស្ពានបេឡេនៅតាមស្រុកមួចំនួន។ចំណែកពលរដ្ឋណាដែលមានផ្ទះលិចជ្រៅត្រូកម្លាំងយោធាប្រើកាណូតឬអូប័តដឹកជញ្ជូនសម្ភារះនិងមនុស្សទៅទីទួលសុវត្ថិភាព។

លោកផេង សិទ្ទីអភិបាលក្រុងបាត់ដំបងបានឱ្យដឹងថាក្នុង ថ្ងៃ ទី ១១សីហា នេះជំនន់
ទឹកភ្លៀងបានហូរបុកស្ពានឈើ មួយឈ្មោះ ថា ( ស្ពាន មនោ រម្យ ) ស្ថិត នៅ ឃុំ ពាម ឯក ស្រុក ឯក ភ្នំ ខេត្តបាត់ដំបងត្រូវ បាន ទឹក ហូរ បុករ លំបាក់ ព្រោះតែ កម្លាំង ទឹក ខ្លាំង គួប ផ្សំ ស្ពានឈើ នោះ ចាស់ ទ្រុឌទ្រោម ផង គឺជា ស្ពានឈើ បន្សល់ ទុក មក តាំងពី សម័យ សង្គមរាស្ត្រនិយម មក ម្ល៉េះ។

លោក ឧត្ត មសេនីយ៍ ត្រី សួន សុ ន នាយក សាលា ពល ទាហាន ទី ៥ បាន ចេញ បទបញ្ជា ដល់ កម្លាំង ទាហាន ដែល ដឹកនាំ ដោយ លោក វរសេនីយ៍ឯក ដួង តារា នាយករង សាលា ពល ទាហាន ទី ៥ បាន ដឹកនាំ កម្លាំង ចំនួន ១៩ នាក់ ចុះ ជួយ សង្គ្រោះ ប្រជាពលរដ្ឋ នៅ ភូមិ បត់ សាលាឃុំ ឈើទាលនិងឃុំបាយដំរ៉ាំងស្រុក បាណ ន់ ខេត្តបាត់ដំបង បាន ចំនួន ៥ ខ្នង ផ្ទះ ដែល ត្រូវ បាន លិច ទឹក នៅ តាម មាត់ ស្ទឹង ផង ដែរ ។

លោកឡុង ផលគុណបានបញ្ជាក់ថា នៅថ្ងៃ ក៏មានភ្ទៀងរលឹមស្រិចៗមិនដាច់​ដែរតែ​លែងព្រួយបារម្ភព្រោះទឹកស្រុកអស់ជាង១ម៉ែត្រៗប៉ុន្តែបើគ្មានខ្លាំងជាប់ៗគ្នានៅប៉ែកខាងលើនោះទឹកស្ទឹងសង្កែអាចជន់ឡើងវិញព្រោះស្ទឹងសង្កែនេះឡើងស្រកៗក្នុងមួយឆ្នាំ២ទៅ៣ដងគឺចាប់ពីខែសីហារហូតដល់ខែកញ្ញាឆ្នាំ២០១៩ឬអាចដល់ពេលអុំទូកថ្នាក់ខេត្តផងដែរ៕B/