ទឹកស្ទឹង​ពោធិសាត់​ឡើង​ហួស​កម្ពស់​ត្រូវ​ប្រកាស​ឱ្យ​ប្រុង​ប្រ​យ​ត្ន័​!

352
ចែករម្លែក
ទឹកស្ទឹង​ពោធិសាត់​ឡើង​ហួស​កម្ពស់​ត្រូវ​ប្រកាស​ឱ្យ​ប្រុង​ប្រ​យ​ត្ន័​!

ដោយៈ​ប​.​ខុន​/ ភ្នំពេញៈ​ទឹកស្ទឹង​នៅ​ក្រុង​ពោធិសាត់​នឹង​ឡើង​ហួស​ពី​កម្ពស់ ត្រូវ​ប្រកាស​ឱ្យ មាន ការ​ប្រុង​ប្រ​យ​ត្ន័​នៅ​យប់​ថ្ងៃទី​១២​ខែសីហា​នេះ តែ​ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត ព្រះ សី ហ​នុ ខេត្តកំពត ជំនន់​ទឹកស្ទឹង​សង្កែ​ខេត្តបាត់ដំបង និង ជំនន់​ទឹក​ទន្លេស្រែពក នៅ​ខេត្ត​រតនគីរី​បាន​ធូរស្រាល​វិញ ហើយ ព្រម​ពេល​ស្ថានភាព​អាកាសធាតុ បាន វិលត្រឡប់​មករ​ភាពល្អប្រសើរ ជាង សប្តាហ៍​មុន​។​


លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០១៩​ថា​ស្ថានភាព អាកាសធាតុ​ទូទៅ​នៅក្នុង​សប្តាហ៍​នេះ បើ​ប្រៀបធៀប​ទៅ​សប្តាហ៍​មុន ឃើញ មាន ភាព ធូរស្រាល ដោយ​ខ្យល់មូសុង​និរតី​បាន​ចុះខ្សោយ​មក​នៅត្រឹម​ពី​៧​ទៅ​៨​ម៉ែត្រ ក្នុង មួយ វិនាទី​(​ធម្មតា​ពី​៣​ទៅ​៥​ម៉ែត្រ​) បន្ទាប់​វា​មាន​ល្បឿន​ដល់​ពី​១៥​ទៅ​២០​ម៉ែត្រ នៅក្នុង​សប្តាហ៍​មុន​។​
អ្នកនាំពាក្យ​ដដែល​ឱ្យដឹងទៀតថា​ព្យុះ​ដើរទៅ​ឆ្ងាយ ខ្យល់មូសុង​និរតី​បន្ថយឥទ្ធិពល​ធ្វើឱ្យ​ភ្លៀង​ធ្លាក់​រាយប៉ាយ​ល្អ​ដល់​តំបន់​ទំនាប​ភាគ ពាយព្យ​និង​ខ្ពង់រាប​ភាគ​ខាងជើង​ដែល​កន្លងទៅនេះ​មាន​របាយ​ទឹកភ្លៀង​មិនទាន់ ធ្លាក់​បានល្អ​។​


លោក​ចាន់​យុ​ត្ថា​បាន​បញ្ជាក់ថា​ដោយសារ​ខ្យល់មូសុង​និរតី​ថយឥទ្ធិពល​ធ្វើ ឱ្យ​ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត​ព្រះសីហនុ ខេត្តកំពត ជំនន់​ទឹកស្ទឹង​សង្កែ​នៅ​ខេត្ត​បាត់ ដំបង​និង​ជំនន់​ទឹក​ទន្លេស្រែពក​នៅ​ខេត្ត​រតនគីរី​បាន​ធូរស្រាល តែ​ជំនន់​ទឹកស្ទឹង​ពោធិសាត់​នឹង​ឡើង​ហួស​ពី​កម្រិត​កម្ពស់​ត្រូវ​ប្រកាស​ឱ្យ​មានការ​ប្រុង​ប្រ​យ​ត្ន័​នៅ យប់​ថ្ងៃទី​១២​ខែសីហា​នេះ​។​
ទឹកស្ទឹង​ពោធិសាត់​នៅ​រសៀល​ថ្ងៃទី​១២​ខែសីហា​នេះ លោក ចាន់ យុ​ត្ថា និ យាយ​ឱ្យដឹងថា បាន​ឡើងដល់​កម្រិត​កម្ពស់ ៤,៨១​ម៉ែត្រ គឺ​ឡើង​ជិត​ដល់​កម្រិត ត្រូវ​ប្រកាស​ឱ្យមាន​ការ​ប្រុង​នៅ​កម្ពស់​៥​ម៉ែត្រ​នោះ​ហើយ ។ នៅ​យប់​នេះ​ទឹក​អាច ឡើង​លើសពី​៥​ម៉ែត្រ​ធ្វើឱ្យ​លិចលង់​តំបន់​ទំនាប​ក្នុង​ក្រុង​ពោធិសាត់​ហើយ ព្រោះ នៅ​ភាគ​ខាងលើ​ទឹក​នៅតែ​បន្ត​ជន់​ឡើង តែ​ការប៉ះពាល់​អាច​នឹងមិន​ធ្ងន់ធ្ងរ​ទេ ដោយសារ​អាជ្ញាធរខេត្ត​បាន​ត្រៀម​រួចជាស្រេច​។​


លោក​កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិសាត់​បាន ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ល្ងាច​ថ្ងៃទី​១២​ខែសីហា​ថា ទឹកស្ទឹង​នៅ​ក្រុង​ពោធិសាត់ បាន​ឡើងដល់​កម្ពស់​ត្រូវ​ប្រកាស​ឱ្យ​មានការ​ប្រុង​ប្រ​យ​ត្ន័​ហើយ មន្ទីរ​ក៏បាន​ជូន​ដំ ណឹ​ង​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រ​យ​ត្ន័​ហើយ​ដែរ អំពី​ស្ថានភាព​ជំនន់​ទឹកស្ទឹង ពោធិសាត់​នេះ​។​
ប្រធាន​មន្ទីរ​ខាងលើ​បាន​បញ្ជាក់ថា ទឹកជំនន់​នៅ​វាលវែង​បាន​ស្រក​នឹង​កំ​ពុ ង​ហូរ​ចុះមក​បំពេញ​តាម​បឹង​ព្រែក​អូរ​នៅតាម​ដងស្ទឹង ។ ទឹកជំនន់​នណ​នឹង​មក​ដ ល់​ក្រុង​ពោធិសាត់ អាច​នឹង​ធ្វើឱ្យ​មានការ​លិចលង់​តំបន់​ទំនាប​រយៈពេល​ពី​រ​ទៅ​បី ថ្ងៃ​មុននឹង​ស្រក​ទៅវិញ ។ ពេលនេះ​រដ្ឋបាលខេត្ត​កំពុង​ចាត់វិធានការ​ទប់​បិតមាត់ លូ ដើម្បី​កុំឱ្យ​ទឹក​ហូរ​ខ្ពុ​ល​ចូល​ក្រុង​។​

លោកម៉ៅធនិនអភិបាលខេត្តពោធិសាត់


លោក​ម៉ៅ ធនិន​អភិបាលខេត្ត​ពោធិសាត់​បា​ន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃ ទី​១២​ខែសីហា​ថា​ទឹក នៅ​ភាគ​ខាងលើ​ក្រុង​ពោធិសាត់​ត្រូវបាន​បង្វែរ​ទៅ តាម​ប្រព័ន្ធធារាសាស្ត្រ​ច​រិ​ក​និង​ដំណាក់​អំពិល ។ ទឹកធ្លាក់​តាម​ស្ទឹង​ចូល​ក្រុងមាន បរិមាណ​មិន​ច្រើន​ទេ ទោះជា​យ៉ាងណា​យើង​(​ម៉ៅ ធនិន​) បាន​ចាត់វិធានការ​ដាក់ បាវ​ខ្សាច់​ទប់មាត់​លូ​មួយចំនួន​ដើម្បី​ទប់​កុំឱ្យ​ទឹក​ហូរ​ក្រុង​។​


លោក​អភិបាលខេត្ត​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ទឹកស្ទឹង​ពោធិសាត់​អាច​នឹង ឡើង​ហួស​ពី​កម្ពស់​ត្រូវ​ប្រកាស​ឱ្យ​មានការ​ប្រុង​ប្រ​យ​ត្ន័ តែ​លិចលង់​នឹងមិន​មាន ប៉ះ ពាល់​ធ្ងន់ធ្ងរ​ទេ អាច​លិច​តែ​តំបន់​ទំនាប​នៅ​ជាយក្រុង ។ យើង​(​ម៉ៅ​ធនិន​) បាន ប្រុងប្រៀប​រួចហើយ​និង​តាមដាន​ជាប់​រហូត​ចំពោះ​បញ្ហា​ទឹកជំនន់​នេះ​៕សរន

ស្ទឹងពោធិសាត់
ស្ទឹងពោធិសាត់ថ្ងៃ១២សីហា