ទឹកស្ទឹង​ព្រែក​ត្នោត​ជន់​ឡើង​លិច​ភូមិឋាន​ប្រជាពលរដ្ឋ​៧​សង្កាត់​ក្នុង​មូលដ្ឋាន​ខណ​ដង្កោ​

1511
ចែករម្លែក
  • 200
    Shares

ដោយ​: សម្បត្តិ / ភ្នំពេញ​: លំនៅឋាន​ប្រជាពលរដ្ឋ​ជាង​១០០​ខ្នង​ស្ថិតនៅ​ជាប់មាត់​ស្ទឹង​ព្រែក​ត្នោត និង​ស្ថិតនៅក្នុង​សង្កាត់​ចំនួន​៨​របស់​ខណ្ឌដង្កោ រាជ​ធានា​ភ្នំពេញ ត្រូវបាន​ទទួលរង​នូវ​ការលិចលង់ ដោយសារ​ទឹកជំនន់​ទឹកភ្លៀង​ដែល​ជន់​ឡើង​តាម​ស្ទឹង​ខាងលើ​ដោយ​គិត​ត្រឹម​ថ្ងៃ​សុក្រ ទី​២០ ខែកក្កដា ឆ្នាំ​២០១៨​នេះ​។​

​តាម​មន្ត្រីនគរបាល​ខណ្ឌដង្កោ​បាន​ថ្លែងថា ទឹកស្ទឹង​បាន​ជន់​ឡើង​យ៉ាងគំហុក រយៈពេល​២​ថ្ងៃ​ជាប់ៗ​គ្នា​មកហើយ គឺ​ចាប់តាំងពី​ថ្ងៃទី​១៩​ខែកក្កដា​មក ដោយសារតែ​ភ្លៀង​ធ្លាក់​រាល់ថ្ងៃ​ជាពិសេស​ភ្លៀង​ធ្លាក់​ខ្លាំង និង​ជន់​លិច​តំបន់​មួយចំនួន​នៅក្នុង​ខេត្តកំពង់ស្ពឺ ហើយ​ទឹក​នោះបាន​ហូរ​ធ្លាក់​តាម​ស្ទឹង​ជា​បន្ត​បន្ទាប់មក​ខាងក្រោម​ទើប​បណ្ដាល​ឲ្យ​ជន់​លិច​ភូមិឋាន​ដែល​នៅជាប់​មាត់​ស្ទឹង​ក្នុង​ខណ្ឌដង្កោ​បែបនេះ​តែម្ដង​។​

​ប្រភព​ដដែល​បាន​បន្តថា រហូតមកដល់​ថ្ងៃទី​២០​កក្កដា​នេះ ទឹកបាន​ឡើង​ជន់​លិច​ភូមិ​ចំនួន​១៩​ភូមិ ស្ថិតនៅក្នុង​សង្កាត់​ចំនួន​៨​របស់​ខណ្ឌដង្កោ និង​ស្មើនឹង​ចំនួន​១៩៦​គ្រួសារ​និង​ខ្នង​ផ្ទះ​។ ក្នុងនោះ​រួមមាន ១.​សង្កាត់​ព្រៃ​ស លិច​ចំនួន​២​ភូមិ​ស្មើនឹង​៣៤​គ្រួសារ​, ២.​ទៀន​ចំនួន​២​ភូមិ​ស្មើនឹង​ចំនួន​១៧​គ្រួសារ​, ៣.​គង​ន​យ​ចំនួន​២​ភូមិ​ស្មើនឹង​ចំនួន​៥៨​គ្រួសារ​, ៤.​ស្ពានថ្ម ចំនួន​៤​ភូមិ​ស្មើនឹង​២២​គ្រួសារ​, ៥.​ជើងឯក​ចំនួន​២​ភូមិ​ស្មើនឹង​ចំនួន​១៧​គ្រួសារ​, ៦.​សាក់​សំពៅ ចំនួន​៦​ភូមិ​ស្មើនឹង​២៦​គ្រួសារ​, ៧.​ដង្កោ ១​ភូមិ​ស្មើនឹង​ចំនួន​២២​គ្រួសារ​។​

​ប្រភព​ខាងលើ​បាន​បន្តទៀតថា នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ កម្លាំង​អាជ្ញាធរ​សង្កាត់​សាក់​សំពៅ រួមជាមួយ​ប្រជាពលរដ្ឋ​បាននាំគ្នា​ច្រក​ដី​ក្នុង​បាវ​ទប់​ផ្លូវ​ដែល​ត្រូវ​ទឹក​ហូរ​បុក​ដាច់ និង​ហូរ​ច្រោះ​ក្លាយជា​រូង​នាគ​ត្រង់ចំណុច​ជិត​សាលាសង្កាត់​សាក់​សំពៅ​ផងដែរ​។ ទោះជា​បែបណា​មិនមាន​មនុស្ស​ណា​ម្នាក់​ត្រូវស្លាប់ នៅក្នុង​គ្រោះទឹកជំនន់​ខាងលើនេះ​នៅឡើយ​ទេ ហើយ​ម្ចាស់ផ្ទះ​ដែល​ត្រូវ​ទឹក​លិច​ត្រូវបាន​ជម្លៀសចេញ​រក​ទីទួល​សុវត្ថិភាព​អស់ហើយ​៕ ល​

#