ទឹកស្ទឹង​សែន​ខេត្តព្រះវិហារ​កំពុងមាន​សន្ទុះ​ឡើង​ខ្លាំង​តែ​មិនទាន់​ដល់​កម្រិត​ប្រកាសអាសន្ន​នៅឡើយ​

219
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ទឹក​ក្នុង​ស្ទឹងសែន​ក្រុង​/​ខេត្តព្រះវិហារ​ថ្ងៃនេះ​(​ទី​១​កញ្ញា​)​កំពុងមាន​សន្ទុះ​ឡើង​ខ្លាំង​ដែលមាន​កម្ពស់​ដល់​ទៅ​៩,៣០​ម៉ែត្រ​ហើយ​។​តែ​ទឹក​នេះ​នៅ​មិនទាន់​ដល់​កម្រិត​ប្រកាសអាសន្ន​នៅឡើយ​ទេ​។​

លោក​ចាប​កុយ​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តព្រះវិហា​បានបញ្ជាក់​ឱ្យដឹង​នៅ​ព្រឹក​ទី​១​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​ថា​ទឹក​ក្នុង​ស្ទឹងសែន​ក្នុង​ក្រុង​ព្រះវិហារ​បាន​ហក់​ឡើង​បន្តិច​ម្តងៗ​ដល់​កម្ពស់​៩,៣០​ម៉ែត្រ​ហើយ​គិត​ត្រឹម​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​។

​ខណ​:​ដែល​កម្ពស់​ទឹក​ឡើងដល់​កម្ពស់​១១,៥០​ម៉ែត្រ​ជា​ចំណុច​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​។​ទោះជា​យ៉ាងណា​ទឹកស្ទឹង​សែន​ដែល​កំពុង​ហក់​ឡើង​ដូច្នេះហើយ​ពុំទាន់​ដល់​ចំណុច​ដែល​ត្រូវ​ប្រកាស​ជូនដំណឹង​ជា​សាធារណៈ​នោះ​នៅឡើយ​ទេ​។​

​លោក​ចាប​កុយ​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​បានបញ្ជាក់​ថាបើ​ល្ងាច​ថ្ងៃ​ដដែល​នេះ​នៅ​ចំណុច​ខាងលើ​ក្បាល​ស្ទឹងសែន​មិនមាន​ភ្លៀង​ធ្លាក់​បន្តទៀត​ទេនោះ​ក្នុង​រយៈពេល​២៣​ថ្ងៃ​ទៀត​ទឹកស្ទឹង​សែន​ក្រុង​ព្រះវិហារ​នឹងមាន​ការ​ស្រក​ចុះ​វិញ​។​សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ទាន់​មានការ​ព្រួយ​បារ​ម្មណ៍​អី​។​

លោក​ប្រធាន​បាន​បន្តថា​ចំពោះ​មូលហេតុ​ដែលនាំឱ្យ​ទឹកស្ទឹង​សែន​បាន​ហក់​ឡើង​នេះ​គឺ​ដោយសារ​តែមាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ប៉ែក​ខាងលើ ស្រុក​គូ​ន​លែ​ន និង​ស្រុ​ជាំ​ក្សាន្តក៏មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ដែរ​៕S/​

#