ទឹកហូរបុកបាក់ស្រុតដីគល់ស្ពានឆ្លងកាត់ទន្លេកុងនៅព្រំដែនស្រុកសៀមប៉ាង

1449
ចែករម្លែក

ដោយ : សុខុម/ ស្ទឹងត្រែង : ជំនន់ទឹកទន្លេសេកុងហូរបុកក្រោយពីបាក់ទំនប់ក្នុងប្រទេសឡាវ បានធ្វើ​ឲ្យ​ពលរដ្ឋ​ជាច្រើនរយគ្រួសារត្រូវអាជ្ញាធរជម្លៀសពីតំបន់ទឹកលិចទៅកាន់ទីទួលសុវត្ថិភាព ស្រុកសៀមប៉ាង ខេត្ត​ស្ទឹង​ត្រែង​។

ជាមួយនោះមានសេចក្តីរាយការណ៍​មកថា ​ស្ពានមួយខ្សែ​ប្រវែង​២៦០ម៉ែត្រ កំពុងទទួលរងនូវ​ទឹក​ជំនន់​ហូរ​បុកបណ្តាល​ឲដីគល់ស្ពានទាំងសងខាងបាត់ស្រុតចូល​ក្នុង​ទឹកទន្លេ បង្កការ​លំបាក​ដល់ការ​ធ្វើដំណើរយោធា​ការពារព្រំដែន។

សូម​បញ្ជាក់​ថា​ស្ពានមួយខ្សែ​នៅក្បែរ​ព្រំដែន​កម្ពុជា​-ឡាវ​ខាង​លើ​នេះ​ទើបតែសាងសង់រួចរាល់​នៅ​ដើម​ឆ្នាំ​២០១៨នេះ​ទេ។ ឈ្មោះថា​ទន្លេកុង​សែនជ័យ ​ជាអំណោយ​របស់​ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា។ គម្រោងពីក្រសួ​ងអភិ​វឌ្ឍន៍ជនបទ។ សាងសង់​ដោយកងវិស្វកម្ម៕B

 

#