ទឹក​ចេញពី​រណ្តៅ់​កាយ​ដីភ្នំ​មាន​ពណ៍​ដូច​ទឹកសមុទ្រ ទាក់ទាញ​អ្នក​ទៅ​ទស្សនា​និង​ចុះ​ងូត

1511
ចែករម្លែក
  • 6
    Shares

​ដោយ : ភ្នំ​ស្វាយ / បន្ទាយមានជ័យ : ទឹក​ដែល​ចេញពី​រណ្តៅ់​កាយ​ដីភ្នំ ២​រណ្តៅ​មាន​ពណ៍​ដូច​ទឹកសមុទ្រ​មាន​ទីតាំងនៅ​ក្រុម​ភ្នំ​ស្លក្រាម​នៅ​ភូមិ​ចក់​ពួក​ឃុំ​ស្លក្រាម​ស្រុក​ស្វាយចេក​ខេត្តបន្ទាយមានជ័យ ត្រូវបាន​គេ​បំផុស ជម្រុញ ហើយ​ទាក់ទាញ​មនុស្សម្នា ភ្ញៀវទេសចរ​ក្នុងស្រុក​ជាច្រើន​នាក់​ទៅ​មើល​កំសាន្ត​និង​ងូតទឹក​។​

ប្រភពពី​ពលរដ្ឋ​លក់​ចំណីអាហារ​នៅ​ទីនោះ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃ​ទ៏​៧​ខែសីហា​ថា​ តាមពិត​ទឹក​ចេញពី​រណ្តៅ​កាយ​ដី​របស់​ការដ្ឋាន​ចិន​ស្ថាបនា​ផ្លូច​ជាតិ​លេខ​៥​នេះ មានទឹក​ចេញ​ពណ៍​ដូច​ទឹកសមុទ្រ​នេះ​ជា​យូរ​មកហើយ​ដែរ​។​ ប៉ុន្តែ​ទើប​មាន​មនុស្ស​ផ្អូក​ផ្អើល​ទៅ​មើល ងូតទឹក​និង​ថតរូប​កំសាន្ត​ក្នុងអំឡុង​២​ស​ប្តា​ហ័​មកនេះ​ប៉ុណ្ណោះ​។​ ក្នុងនោះ កាលពី​ល្ងាច​ថ្ងៃទី​៦​សីហា លោកស្រី​ម៉ៅ​ុំ​ម៉ា​ល័យ កែ គឹមយ៉ាន​និង​ក្រុមការងារ​ស្ត្រី​ក៏បាន​ទៅ​ទស្សនា ។ នៅ​ព្រឹក​ថ្ងៃទី​៧ សីហា លោក​សួន បវរ​អភិបាលខេត្ត​បន្ទាយមានជ័យ​និង​សហការី​បាន​ទៅ​ទស្សនា​ដែរ ហើយ​ថតរូប​ដោយ​សរសេរ​ក្នុង​បណ្តាញ​សង្គម ” បឹង​រូង​នាគ នៅ​ខេត្តបន្ទាយមានជ័យ ។ មាន​និស្ស័យ​ទើបបាន​ឃើញ ” ។

លោក​វរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល​ស្រុក​ស្វាយចេក​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​៧​ ខែសីហា​ថា  ទឹក​រណ្តៅ​ដីភ្នំ ២​រណ្តៅ​ឬ​អណ្តូងនោះ​ពិតជា​មាន​ពណ៍​ខៀវស្រងាត់​ដូច​ទឹកសមុទ្រ​មែន ព្រោះ​វា​ចេញពី​ក្នុង​ដីភ្នំ ហើយ​ដូច​ជាមាន​ជាតិ​ជ័រ​ថ្ម​ផង​។​ ប៉ុន្តែ​ទឹក​នោះ មាន​សភាព​រមាស់​តិចៗ​ដែរ បើសិនជា​ងូត​ឬ​យកមក​លាងខ្លួន​។​
ទោះយ៉ាងណា ដោយសារ​ឃើញ​ទឹក​នោះ​ថ្លា​ខ្យង​ចាស់​ដូច​ពណ៍​ទឹកសមុទ្រ ទើប​ភ្ញៀវ​ទៅ​កំសាន្ត​ចេះតែ​នាំគ្នា​ចុះ​ងូត​ត្រង់​រណ្តៅ​ដែល​រាក់​និង​ថតរូប​ផុស​តៗ​គ្នា អោយ​ល្បី​ឡើង ។​ អំពីទិសដៅ​និង​ផ្លូវ​ទៅកាន់​រណ្តៅ​ដីភ្នំ​មានទឹក​ពណ៍​ដូច​ទឹកសមុទ្រ​នា​ក្រុម​កូនភ្នំ​ស្លក្រាម​នោះ ត្រូវ​ទៅតាម​ផ្លូវជាតិ​លេខ​៥៦ បត់​មុខ​អនុវិទ្យាល័យ​ហ៊ុនសែន​តា​បែន ឃុំ​តា​បែ​នទី​លិច​ឬ​ក័​ទី​តាម​ផ្លូវជាតិ​លេខ​៥៨​បត់​ម្តុំ​តំបន់​១​ទៅ​កើត​តាមផ្លូវ​តែ ហាំង (​ផ្លូវ​ខេត្ត​លេខ​២៥៦១) រួច​កាត់មុខ​វត្ត​គី​រី​តេ​ជោ​សែន​ជ័យ ហៅ​វត្តភ្នំ​ដី ចូលទៅ​ប្រមាណ​២០​គម ​​ស្ថិតនៅ​ភូមិ​ចក់​ពួក​ឃុំ​ស្លក្រាម​ស្រុក​ស្វាយ​ចេ​កុ​។​ ទីនោះ មាន​ទេសភាព​ដ៏​ស្រស់ស្អាត ខ្យល់​បរិសុទ្ធ មាន​សេសសល់​ព្រៃឈើ​តិចតួច នឹង​ផ្ទាំង​ថ្ម​ដ៏​ចាប់អារម្មណ៍​ដែរ ។

ក្រោយ​ការ​ទស្សនា​នោះ លោក​សួន បវរ បាន​ណែនាំ​មួយចំនួនឲ្យ​ប្រុងប្រយ័ត្ន​ដែរ ព្រោះ​ជា​រណ្តៅ​ដីភ្នំ​និង​ទឹក​ជ្រៅ ។​ ប៉ុន្តែ​លោក​ជម្រុញ​ឲ្យ​លើ​កម្ពស់​ផ្នែក​ទេសចរណ៍​៕B

#