ទឹក​ជំនន់​នៅ​អាហ្វ្រិច​ខាងត្បូង សម្លាប់​មនុស្ស​៥១​នាក់​

388
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយ​ថា​មនុស្ស​យ៉ាងតិចណាស់​ចំនួន​៥១​នាក់ បាន​ស្លាប់​ក្នុង​គ្រោះទឹកជំនន់​នៅ​អាហ្វ្រិច​ខាងត្បូង​គិត​មក​ត្រឹម​ថ្ងៃ​ពុធ​ទី​២៤​មេសា​។​

​ភ្លៀង​បាន​យ៉ាង​ខ្លាំង​នៅ​ប្រទេស​អាហ្វ្រិច​ខាងត្បូង ជាច្រើន​ថ្ងៃ​កាលពី​ពេល​ថ្មីៗ​នេះ ដោយ​តំបន់​ភាគខាងត្បូង​និង​ខាងកើត​នៃ​ប្រទេស​នេះ បាន​ទទួល​រងគ្រោះ​ខ្លាំង​​ចាប់តាំងពី​ចុង​សប្តាហ៍​មុន​មក​។​

​ចំនួន​អ្នក​ស្លាប់​ទាំងនេះ បាន​កើន​ពី​ចំនួន​អ្នកស្លាប់​ចំនួន​៣៣​នាក់ កាលពី​ថ្ងៃ​អង្គារ ខណៈ​ដែល​ក្រុម​អ្នក​សង្គ្រោះ​បាន​បន្ត​ស្វែងរក​អ្នក​ដែល​អាច​ជាប់​ខ្លួន​នៅ​​ក្រោម​ដី​បាក់​និង​ធ្វើ​ការជម្លៀស​មនុស្ស​។​

​ផ្ទះ​និង​បង្គោល​អគ្គីសនី​ជាច្រើន បាន​ដួលរលំ ហើយ​ផ្លូវ​ជាច្រើន​ត្រូវបាន​ទឹក​ជន​ន់​លិច​៕