ទឹក​ជំនន់​នៅ​អូស្ត្រាលី​សម្លាប់សត្វ​គោ​រាប់រយ​ពាន់​ក្បាល​

426
ចែករម្លែក
  • 4
    Shares

​ក្រុម​អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​សត្វ​គោ​រាប់រយ​ពាន់​ក្បាល​ដែល​បាន​ចុះ​ខ្សោយកម្លាំង​ដោយសារ​គ្រោះរាំងស្ងួត​ដ៏​ធ្ងន់ធ្ងរ ត្រូវបាន​គេ​ភ័យព្រួយ​ថា​ស្លាប់​នៅក្នុង​ទឹកជំនន់​​ខ្លាំង​ដែល​មិន​ធ្លាប់​មាន​ពីមុន​នៅ​ប្រទេស​អូស្ត្រាលី​ភាគ​ឦសាន នៅ​ពេល​ពួកគេ​បង្កើន​ការ​ខំ​ប្រឹងប្រែង​ដើម្បី​ចិញ្ចឹម​សត្វពាហនៈ​ដែល​នៅរស់​។​

​ភ្លៀង​ធ្លាក់​ឥត​ស្រាកស្រាន្ត​អស់​រយៈពេល​ជិត​២​សប្តាហ៍​បាន​បង្ក​ការ​ជន់​លិច​នៅ​តំបន់​ជាច្រើន​នៅ​រដ្ឋ​Queensland​ខណៈ​ដែល​ការបំផ្លិចបំផ្លាញ​ខ្លាំង​នៅ​តំបន់​ចិញ្ចឹម​សត្វពាហនៈ​​ដែល​ទទួលរង​នូវ​គ្រោះរាំងស្ងួត ត្រូវបាន​វាយតម្លៃ នៅពេល​ដែល​ទឹកជំនន់​បា​នស្រក​ចុះ​។​

​នាយករដ្ឋមន្ត្រី លោក Scott Morrison បាន​និយាយប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​Sydney​ថា​” យើង​រំពឹង​ថា​សត្វពាហនៈ​រាប់រយ​ពាន់​ក្បាល​នឹង​ងាប់​។ នេះ​នឹង​ធ្វើឱ្យ​​ខូចខាត ដល់​សហគមន៍​ទាំងនេះ ដែល​ធ្លាប់​មាន​គ្រោះរាំងស្ងួត​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ​នៅពេលនេះ មាន​ភ្លៀង​ធ្លាក់​ដ៏​ខ្លាំង​ដោយ​បង្ក​ការ​ជន់​លិច​ខ្លាំង​ដែល​គំរាមកំហែង​​ជីវភាព​រស់នៅ​របស់​ពួកគេ​៕ប្រែសម្រួល៖សុខា/sn

សត្វពានហនៈអូស្រ្តាលីជួបទឹកជំនន់ ក្រោយពីស្ថិតក្នុងអាកាសធាតុរាំងស្ងួតអស់ជាច្រើនឆ្នាំ