ទឹក​ជំនន់​នៅ​ឥណ្ឌា​សម្លាប់​មនុស្ស​៣​នាក់​និង​ធ្វើ​អោយ​ជាប់​មនុស្ស​ជិត​កន្លះ​លាន​

199
ចែករម្លែក

​ទឹកជំនន់​បណ្តាលមកពី​ភ្លៀង​រដូវវស្សា នៅក្នុង​រដ្ឋ​អា​សាម​ភាគ​ឦសាន​ប្រទេស​ឥណ្ឌា បាន​សម្លាប់​មនុស្ស​៣​នាក់ និង​ធ្វើអោយ​ជាប់​មនុស្ស​មិន​អាច​ចេញ​ទៅ​ណា​ជាង​៤០០.០០០​នាក់​,​នេះ​បើ​តាម​ពួក​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​កក្កដា​។​

​មន្ត្រី​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​រដ្ឋ​អា​សាម បាន​និយាយថា​«​សរុប​មនុស្ស​៣​នាក់​បាន​ស្លាប់​ពាក់ព័ន្ធ​នឹង​ជំនន់​និង​ទឹកភ្លៀង​។​ភូមិ​ជាង​២៥០​ត្រូវបាន​ជន់​លិច​នៅ​២៤​ម៉ោង​​មកនេះ ក្នុងនោះ​ដី​ដាំ​ស្រូវ​១៦.៣៧០​ហិច​តា បាន​ជន់​លិច​»​។​

​ភ្លៀង​រដូវវស្សា កាលពី​សប្តាហ៍​មុន​ក៏​បាន​បង្ក​ការកកស្ទះ​ចរាច​រណ៍​នៅតាម​ផ្លូវ​ថ្នល់​និង​ផ្លូវ​រថភ្លើង​នៅ​ក្រុង​មុំ​បៃ ហើយ​ផ្លូវ​ចុះ​ឡើង​នៅ​អាកាសយានដ្ឋាន​នៃ​ទីក្រុង​នេះ បាន​ជន់​លិច​។​

​នៅ​បង់​ក្លា​ដែស ក្រុម​ផ្តល់ជំនួយ​ជាច្រើន​កំពុង​ផ្តល់​អាហារ​ដល់​ជន​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ា​នៅក្នុង​ជំរំ​នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស បន្ទាប់​ពី​ទឹកភ្លៀង​បាន​បង្ក​ការបា​ក់ដី​សម្លាប់​មនុស្ស​​ម្នាក់ និង​បណ្តាលអោយ​ជាង​៤.៥០០​នាក់​គ្មាន​ជម្រក​៕​ដោយ​៖​វាសនា​

អ្នកភូមិ​ឥណ្ឌា ធ្វើដំណើរ​តាម​ទូក​កាត់​ទឹក​ជំនន់​នៅ​ជិត​ផ្ទះ​ដែល​ជន់​លិច​ក្នុងភូមិ​មួយ​ក្នុង​រដ្ឋ​អា​សាម​កាលពី​ថ្ងៃ​១១​កក្កដា​