ទឹក​ត្រសក់​ល្អ​ចំពោះ​សុខភាព​

219
ចែករម្លែក

ត្រសក់​ស្រស់​ផ្ទុក​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​ច្រើនជាង ៤០​ភាគរយ សូ​ដ្យូ​ម ១០​ភាគរយ កាលស្យូម ៧.៥​ភាគរយ ផូស្វ័រ ២០​ភាគរយ ក្លរ ៧​ភាគរយ​។ ការ​ញ៉ាំ​ទឹក​ត្រសក់​ក៏មាន ប្រយោជន៍ និង​សារៈសំខាន់​របស់​វា​ច្រើន​ណាស់ដែរ​។​

​ទឹក​ត្រសក់​នេះ​គឺជា​ភ្នាក់ងារ​ផ្តល់​ជាតិ​ទឹក​ដល់​រាងកាយ​យ៉ាង​ល្អ​បំផុត​មួយ​។ ទឹក​ត្រសក់ មិន​ត្រឹមតែ​ត្រូវបាន​គេ​ចាត់ទុកថា​អាចជួយ​ព្យាបាល​ជំងឺ​បានទេ​តែ​ក៏​ជួយ​ពង្រឹង​ដល់​ការ​លូត លាស់​សក់ ភាពរឹងមាំ​របស់​ក្រចក បង្កើន​ថាមពល និង​ផ្តល់​ភាព​រស់​ឡើងវិញ​របស់​ស្បែក បានដែរ​។ ទឹក​ត្រសក់​នឹង​ជួយ​ជំរុញ​ដល់​ភាព​ធម្មតា​របស់​សម្ពាធ​ឈាម ដូច្នេះ​វា​ត្រូវបាន គេ​ណែនាំ​ឲ្យ​ប្រើ​ទាំង​អ្នកជំងឺ​ឡើ​ស​សម្ពាធ​ឈាម និង​ខ្សោយ​សម្ពាថ​ឈាម​។

​លើសពីនេះទៅទៀត វា​ជា​ឱសថ​ដ៏​ចាំបាច់​ក្នុងការ​ព្យាបាល​ជំងឺ​ស្បែក​។ ក្នុងករណី​បែបនេះ ដើម្បី​ទទួលបាន​ភាពជោគជ័យ​នៃ​ការ​ព​ញ​យា​បាល ទាល់តែ​ប្រើប្រាស់​ទឹក​ត្រសក់​នេះ​ជា ទៀងទាត់ និង​ប្រើ​ជា​ម៉ាស​បិតមុខ​ផង​។ ការ​លាយ​ទឹក​ត្រសក់​ជាមួយ​ទឹក​ការ៉ុត និង​ជំរុញ ដល់​សមត្ថភាព​នៃ​គុណប្រយោជន៍​របស់​វា​កាន់តែខ្លាំង​។ មួយវិញទៀត វា​ក៏​អាច​ប្រើ ដើម្បី​ព្យាបាល​ជំងឺ Rheumatism ដែរ​។

​បើសិនជា​អ្នកមាន​បញ្ហា​ជំងឺ​តាអក ចូរ​ញ៉ាំ​ទឹក​ត្រសក់​ស្រស់​មួយ​កែវជា​រៀងរាល់ថ្ងៃ​ទៅ​។ ប៉ុន្តែ​ចូរ​ចាំ​ថា មិនត្រូវ​ញ៉ាំ​ទឹក​ត្រសក់​ច្រើនពេក​ទេ ត្រឹមតែ ១​លីត្រ​អី​បាន​ហើយ​។ កម្រិត ទឹក​ប៉ុន​ហ្នឹង​គឺ​គ្រប់គ្រាន់​សម្រាប់​ផ្តល់​ភាព​ធម្មតា​ដល់​សកម្មភាព​របស់​សរីរាង្គ​ក្នុង​ខ្លួន ហើយក៏​អាច​រក្សា​តុល្យភាព​ជាតិ​ទឹក​ក្នុង​ខ្លួន​ថែមទៀត​។ ក្រៅពីនេះ ទឹក​ត្រសក់​ពិតជា មិនល្អ​ឡើយ ហើយក៏​មិន​ត្រូវបាន​គេ​ណែនាំ​ឲ្យ​ប្រើប្រាស់​លើ​អ្នកមាន​ជំងឺ​ដូចជា ដំបៅ​ក្រពះ ដំបៅ​ពោះវៀន គ្រួស​ក្នុង​តម្រងនោម​ឡើយ ព្រោះ​វា​នឹងធ្វើ​ឲ្យ​អាកា​រៈ​នេះ​កាន់តែ​ធ្ងន់ធ្ងរថែមទៀត​៕ ដោយៈ​health.com.kh