ទឹក​ម្នាស់​មាន​ប្រសិទ្ធភាព​ជាង​ស៊ី​រ៉ូ​ក្អក​ប្រាំ​ដង​

1208
ចែករម្លែក

ពេល​មាន​ជំងឺ​ក្អក មនុស្ស​ជា ច្រើន​តែង​គិតដល់​ស៊ី​រ៉ូ​ក្អក តែ​មិនដឹងថា ធម្មជាតិ​បាន​ផ្តល់ឱ្យ​មនុស្ស​នូវ “​ថ្នាំ ធម្មជាតិ​” មួយ​ប្រភេទ​ដ៏​មាន​ប្រសិទ្ធភាព ក្នុងការ​ព្យាបាល​រលាក​បំពង់ក នោះ​គឺ ទឹក​ម្នាស់ ។​
​ ​
​ម្នាស់​មានគុណ​ប្រយោជន៍​ជាច្រើន​សម្រាប់​សុខភាព​អាស្រ័យ​ដោយ​ផ្ទុក​អង់​ហ្ស៊ី​ម​មួយ​ប្រភេទ គឺ bromelain ដែល​ធ្វើ​សកម្មភាព​ដូចជា​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​មួយ ដើម្បី​បន្ថយ​រលាក ហើម ។ វា​កម្ចាត់​ចោល​បាក់តេរី និង​ប្រឆាំង​ការឆ្លង​មេរោគ ។​
​ ​
​ទឹក​ម្នាស់​សុទ្ធ​មួយ​កែវ ផ្ទុក​បរិមាណ​រហូតដល់ ៥០​ភាគរយ​នៃ បរិមាណ​វីតាមីន C សម្រាប់ តម្រូវការ រាងកាយ​ក្នុង​មួយថ្ងៃ ។ ទន្ទឹមនឹង broma lain និង​វីតាមីន​C ម្នាស់​ក៏​ផ្គត់ផ្គង់​វីតាមីន A ,Thiamin, riboflavin , វីតាមីន B6, folate អាស៊ីត pantothenie, ម៉ាញ៉េ​ស្យូ​ម​, ម៉​ង់​ហ្គា​ណែ​ស និង​ប៉ូ​តា​ស្យូ​ម ។​
​ ​
​រូបមន្ត​ផលិត​ថ្នាំ​ក្អក​ធម្មជាតិ ពី​ផ្លែ​ម្នាស់​រួមមានៈ ទឹក​ម្នាស់​សុទ្ធ​មួយ ចានចង្កឹះ​, ១/៤ ទឹកក្រូច​ឆ្មារ​, ខ្ញី​កិន​មួយ បន្ទះ​, ទឹកឃ្មុំ​មួយ​ស្លាបព្រា​, អំបិល​បន្តិច និង​ម្សៅ​ម្ទេស Cayenne កន្លះ​ស្លាបព្រា កាហ្វេ ។​
​ ​
​ទទួលទាន​ភេសជ្ជៈ​នេះ​ម្តង ១/៤ កែវ​, មួយថ្ងៃ​បី​ដង នោះ​អាកា​រៈ ក្អក​និង​ឈឺ នឹង​បាត់​យ៉ាង​លឿន ក្នុង​រង្វង់​ពីរ​ទៅ​បី​ថ្ងៃ ៕ ប្រែ​សម្រួល​: រតនៈ

#