ទឹក​ហូ​ច្រោះ​បាក់​ក្បាលស្ពាន​អូរ​គគី ចំណោទ​លោកយាយ​ម៉ៅ​ពេជ្រនិល អស់​មួយ​ចំហៀង

237
ចែករម្លែក

ដោ​យ:វ​ណ្ណៈ​/​ព្រះសីហនុ​ ៖ ស្ពាន​អូរ​គគី ដែលជា​ស្ពាន​មួយ ស្ថិតនៅ​ព្រំសីមា ខេត្ត​ព្រះសីហនុ​និង​ខេត្តកំពង់ស្ពឺ ត្រង់ចំណុច ចុះ​ពី​ចំណោទ លោកយាយ​ម៉ៅ ពេជ្រនិល ពេលនេះ​បាន​បាក់ស្រុត ក្បាលស្ពាន​អស់​មួយ​ចំហៀង ទៅហើយ​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ​២០១៩​នេះ​។​

​មន្ត្រី​អាជ្ញាធរ​ស្រុក​កំពង់​សិលា​ម្នា​ក់បាន​ឲ្យ​ដឹងថា ស្ពាន​អូរ​គគី ជា​ស្ពាន​មួយ​ដែលមាន​ព្រំប្រទល់​ខេត្តកំពង់ស្ពឺ និង ខេត្ត​ព្រះសីហនុ ចន្លោះ​គីឡូ​ម៉ែត 106​ទៅ​107​ស្ថិត​ក្នុងភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ មាន​ករណី​ទឹក​ហូរ​ច្រោះ​បាក់​ក្បាលស្ពាន​កើតឡើង បណ្តាលអោយ​បាក់ស្រុត​ក្បាលស្ពាន​ខាង​ផ្នែក​ខាងជើង ធ្លាក់​បង្កាន់ដៃស្ពាន​ប្រវែង​0២​ម៉ែត្រ​ចុះទៅ​ក្រោម និង​សុ​ី​រូងដី​ចូលទៅ​ទ្រូងផ្លូវ​ប្រហែល​០១​ម៉ែត្រ​ទៀតផង​។​

ប្រការនេះ​ការធ្វើ​ចរាចរណ៍ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ មានការ​កកស្ទះ​ជា​អន្លើៗ ដោយសារតែ សមត្ថកិច្ច ការពារ​ចំណុច​បាក់ស្រុត​នោះ ដើម្បី​ការពារ គ្រោះថ្នាក់​ដោយ យថាហេតុ​ណាមួយ​។​

​សូម​រំលឹកថា ស្ពាន​អូរ​គគី​ធ្លាប់​រង​នូវ​ជំនន់​ទឹកភ្លៀង យ៉ាងធ្ងន់ធ្ងរ ម្តង​រួចមកហើយ កាលពី​អំឡុង​ឆ្នាំ​២០១៨ ពេលនោះ អាជ្ញាធរ​បាន​បិទ ចរាចរណ៍​មិន​ឲ្យ​ឆ្លងកាត់ រយះពេល​ខ្លី​។​

​បច្ចុប្បន្ន កម្លាំង​អាវុធហត្ថ​ស្រុក សហការ​ជា​មួ​ុ​យ​កម្លាំង​នគរបាល នៅ​សម្រួល​ចរាចរណ៍ ដោយ​អនុញ្ញាត អោយ​យានយន្ត​ធ្វើ​ចរាចរណ៍​តែ​ម្ខាង​ផ្លូវ ដោយ​ប្តូរ​គ្នា​បិទ បើក​ម្ខាង​ម្តង​៕​B/