ទឹក​៤​ប្រភេទ​នេះ មិនគួរ​យកមក​ឆុង​ទឹកដោះគោ​ឲ្យ​កូន​ទេ​

174

​ប្រសិនជា​អ្នក​មិន​ចង់​ឲ្យ​សុខភាព​កូន​កើតមាន​បញ្ហា ទឹក​ទាំង​៥​ប្រភេទ​នេះ អ្នក​មិនគួរ​យកមក​ឆុង ទឹកដោះគោ​ឲ្យ​កូន​ទេ​។ តើ​មាន​អ្វី​ខ្លះទៅ​?

1. អ្នក​មិនគួរ​ប្រើ​ទឹក​ដែល​ទុកចោល​យូរ​មក​ឆុង​ទឹកដោះគោ​ឲ្យ​កូន​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់ សុខភាព​កូន​បាន​។ ដូចនេះ ទឹក​ដែល​ទុកចោល​លើសពី​១២ ដល់​២៤​ម៉ោង អ្នក​មិនគួរ​ប្រើ​ឡើយ​។​

2. អ្នក​ក៏​មិនគួរ​ប្រើ​ទឹក​សុទ្ធ​ដើម្បី​ឆុង​ទឹកដោះគោ​ឲ្យ​កូន​ដែរ ព្រោះ​នៅក្នុង​ទឹក​សុទ្ធ​មាន​សារធាតុ ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ក្រលៀន​របស់​កូន​អ្នក​។​

3. ទឹក​ដែល​អ្នក​ដាំ​ច្រើនដង ក៏​មិនគួរ​យកមក​ឆុង​ម្សៅ​ទឹកដោះគោ​ឲ្យ​កូនបៅ​ដែរ ព្រោះ​វា​មាន ផ្ទុក​សារធាតុ​ដែល​អាចធ្វើ​ឲ្យ​កូន​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​បាន​គ្រប់ពេល​ប្រសិនជា​អ្នក មិន​ប្រយ័ត្ន​។​

4. ទឹក​ដែល​ឆ្លងកាត់​ម៉ាស៊ីន​ច្រោះ​ទឹក​ក៏​អ្នក​មិនគួរ​ប្រើ​មក​ឆុង​ម្សៅ​ទឹកដោះគោ​ឲ្យ​កូន​ដែរ ព្រោះ​ម៉ាស៊ីន​ច្រោះ​នោះ​បើ​អ្នក​មិន​ផ្លាស់ប្តូរ​ទាន់ពេលវេលា វា​នឹង​អាច​ផ្ទុកមេរោគ​ជាច្រើន​ក្នុងនោះ​។ ដូចនេះ អ្នក​គួរតែ​ប្រើ​ទឹក​ដែល​ដាំ​ពុះ​ធម្មតា​មក​ឆុង​ម្សៅ​ទឹកដោះគោ​ឲ្យ​កូនបៅ​បាន​នោះ​វា​នឹងមិន​អាច ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូន​នោះទេ​៕ ដោយ​: www.health.com.kh / tina taing