ទុកពេល​១​សប្តាហ៍​ឱ្យ​អ្នកប្រើប្រាស់​បណ្តាញ​ខ្សែកាប​អាកាស​នៅតាម​ផ្លូវ​៣​ខ្សែ​រុះរើ​ចេញ​ជាបន្ទាន់​

199
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​ក្រុមការងារ​ចម្រុះ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​សណ្តាប់ធ្នាប់​បណ្តាញ​ខ្សែកាប​អាកាស​តាម​ដងផ្លូវ​ចំនួន​៣​ខ្សែ​។​ដូច្នេះ​សូម​ពលរដ្ឋ​ម្ចាស់​អាជីវ​កម្មដ្ឋាន​អង្គភាព​រដ្ឋ​និង​បណ្តា​ក្រុមហ៊ុន​ឯកជន​ទាំងអស់​ដែល​កំពុង​ប្រាស់​បណ្តាញ​ខ្សែកាប​អាកាស​នៅតាម​ផ្លូវ​ទាំង​៣​នេះ​សូម​ប្រញាប់​រួសរាន់​រុះ​រើចេញ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទុកពេល​១​សប្តាហ៍ ។​

​បណ្តាញ​ខ្សែកាប​អាកាស​តាម​ដងផ្លូវ ចំនួន​៣ រួមមាន​៖១- វិថី​លេខ ១ ៣ (​ចាប់ពី​ផ្លូវ​លេខ ១០៦ ដល់​ផ្លូវ​លេខ ៩៨) | រយៈពេល​ចុះ​អនុវត្ត ចាប់ពី​ថ្ងៃទី ២១​ដល់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៩ ។ ២- វិថី​លេខ ១០២(​ចាប់ពី​ផ្លូវ​លេខ​១៩​ដល់​រុក្ខវិថី​ព្រះស៊ីសុវត្ថិ​)|​រយៈពេល​ចុះ​អនុវត្ត​ចាប់ពី​ថ្ងៃទី​២៨​ខែតុលា ដល់​ថ្ងៃទី​១ ខែវិច្ឆិកា​ឆ្នាំ​២០១៩ ។ វិថី​លេខ ១០៤ (​ចាប់ពី​ផ្លូវ​លេខ ១ ៣ ដល់​រុក្ខវិថី​ព្រះស៊ីសុវត្ថិ​) ។

រយៈពេល​ចុះ​អនុវត្ត ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​សេចក្តី​ជូន​នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ម្ចាស់​អាជីវ​កម្មដ្ឋាន​អង្គភាព​រដ្ឋ​និង​បណ្តា​ក្រុមហ៊ុន​ឯកជន​ទាំងអស់​ដែល​កំពុង​ប្រាស់​បណ្តាញ​ខ្សែ​កា​ប្ដី​អាកាស​នៅតាម​ផ្លូវ​ទាំង​៣​នេះ​សូម​ប្រញាប់​រួសរាន់​រៀបចំ​រុះរើ​ចេញ ក្នុង​រយៈពេល ១​សប្តាហ៍ ដោយ​គិត​ចាប់ពី​ថ្ងៃ​ជូន​ដំ​ណឺង​នេះ​ទៅ ។​

​ជាមួយនេះដែរ​រដ្ឋបាល​រាជធានី​ភ្នំពេញ សង្ឃឹម​ជឿជាក់ថា​៖ បងប្អូន​ប្រជាពលរដ្ឋ អង្គភាព​រដ្ឋ បណ្តា​ក្រុមហ៊ុន​ឯកជន​ក៏ដូចជា​អ្នកពាក់ព័ន្ធ​ទាំងរ​រស់​ផ្តល់​ការ​អធ្យាស្រ័យ​និង​ចូលរួម​សហការ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​តាម​ខ្លឹមសារ​ខាងលើនេះ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ៕S/​