ទុក​កូនតូច​នៅផ្ទះ​តែម្នាក់ឯង លទ្ធផល​កូន​ប៊ិះ​ធ្លាក់​ស្លាប់

1032
ចែករម្លែក

​ក្មេងស្រី​អាយុ ៤ ឆ្នាំ​ប៊ិះ​ធ្លាក់​ពី​អគារ​ស្លាប់ កុំ​តែ​បាន​ជាប់​ក្បាល​នឹង​ចម្រឹង​ដែក​បង្អួច ហើយ​ត្រូវ ក្រុម​ពន្លត់​អគ្គិភ័យ និង​អ្នកជិតខាង​ជួយសង្គ្រោះ​ទាន់ពេល​។

​ក្មេងស្រី​នេះ​ត្រូវ​អ្នកស្រុក​ប្រទះឃើញ​ជាប់​ក្បាល​នឹង​ចម្រឹង​ដែក​បង្អួច ដែល​គេ​ធ្វើ​ការពារ​កុំឱ្យ ចោរ​ចូល​លួច​របស់របរ ហើយក៏​ទូរស័ព្ទ​សុំ​ជំនួយ​ពី​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​។ អ្នកស្រុក​និយាយថា ម្តាយ​របស់​នាង​បាន​ទុក​នាង​ឱ្យនៅ​ផ្ទះ​តែម្នាក់ឯង ហើយ​នាង​បាន​រអិល​ដៃ​ធ្លាក់ចូល​ចម្រឹង​ដែក ពេល​នាង​ព្យាយាម​ឡើងលើ​រានហាល​។

​ក្រោយពី​មានការ​ខ្នះខ្នែង​ពី​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ និង​អ្នកស្រុក ទីបំផុត​នាង​ត្រូវបាន​ជួយសង្គ្រោះ ដោយ​សុវត្ថិភាព​ក្រោយ​ជាប់​ចម្រឹង​ដែក​អស់​កន្លះ​ម៉ោង​។ ជា​សំណាងល្អ នាង​គ្មាន​របួស​ធ្ងន់ធ្ងរ​ទេ គ្រាន់តែ​ដាច់រយះ​ស្បែក​បន្តិចបន្តួច និង​រង​ការភិតភ័យ​ប៉ុណ្ណោះ​។

​ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​នៅ​ក្រុង​យ៉ាង​ជាំ​ង (Yangjiang) ខេត្ត​គ័ង​តុង វេលា​ម៉ោង​ប្រហែល ១១ និង ៣០ នាទី​ព្រឹក​៕ ប្រែ​សម្រួល​: ខុម​