ទុក​ទឹកក្រូច​ច្របាច់​ឱ្យ​កក​សឹម​យកមក​ទទួលទាន​ល្អ​ជាង​ទទួលទាន​ស្រស់ៗ​

1815
ចែករម្លែក

​យើង​គ្រប់គ្នា​បានដឹងថា ទឹកក្រូច ច្របាច់​ជា​ភេសជ្ជៈ​ដ៏​ល្អ​សម្រាប់​រាងកាយ​តែ​ពុំ​ដឹង​ពី​របៀប ទទួលទាន​ដែល​នឹង​ផ្តល់ ប្រសិទ្ធភាព​ខ្ពស់បំផុត​ចំពោះ​សុខភាព​។​
​ ​
​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​សកល​វិទ្យាល័យ​មួយ​បាន​រកឃើញថា ទុក​ទឹកក្រូច​ក្នុង​ទូទឹកកក​ឱ្យ​កក នឹងមាន​ឥទ្ធិពល ដល់​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង នោះ ។ ពួក​អ្នកវិទ្យាសាស្ត្រ​ឱ្យដឹងថា សរីរាង្គ​អាច​ស្រូបយក​យ៉ាងច្រើន​នូវ សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ពី​ទឹកក្រូច​ដែល​កក​ជាង​ប្រៀប នឹង​ទឹកក្រូច​ស្រស់ ឬ សម្លាប់​មេរោគ ។ ពេល​ទឹកក្រូច​ត្រូវ បានដាក់​ឱ្យ​កក និង​រលាយ​មកវិញ បណ្តា​សារជាតិ​ជីវជាតិ​ក្នុង​ទឹកក្រូច ត្រូវបាន​ចែកជា​គ្រាប់​តូចៗ ហេតុនេះ​ជួយ​ឱ្យ​ពោះវៀន​ងាយ ស្រូបយក ។ គ្រាប់​ទាំងនេះ​ត្រូវបាន​ហៅថា Carotenoids មាន​លក្ខណៈពិសេស​ប្រឆាំង​មហារីក អាច​បំប្លែង​ទៅជា វីតាមីន A និង​មាន​ប្រសិទ្ធភាព​ប្រឆាំង រលាក ក៏​ដូច​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ ជំនួយ​ទប់ស្កាត់​ជំងឺ​បេះដូង ។​
​ ​
​ពួក​អ្នកវិទ្យាសាស្ត្រ​រកឃើញថា ក្នុង​ដំណើរការ​កក​នោះ​សារជាតិ ប្រឆាំង​អុកស៊ីតកម្ម​-​ពពួក Carotenoids ប្រែជា​ងាយ​ស្រូបយក ។
​ ​
​លោក ប៉ោ​ឡា ម៉េ​ប​ផែល​លី (Paula Mapelli) អ្នកដឹកនាំ​ការ​ស្រាវ ជ្រាវ​បានឱ្យដឹងថា “​ទោះបី​ក្រោយពេល ត្រូវបាន​ធ្វើឱ្យ​រលាយ​ទឹកកក​តែ បរិមាណ Carotenoids ក្នុង​ទឹកក្រូច​តិច ជាង​មុន​បន្តិច​តែ​អ្វីដែល​នៅសល់​អាចឱ្យ សរីរាង្គ​ស្រូបយក​ងាយស្រួល​ជាង​” ៕ ប្រែ​សម្រួល​: រតនៈ