ទុក​យូរ​មិន​ព្យាបាល​ឫសដូងបាត​អាចធ្វើឱ្យ​អ្នក…

1249
ចែករម្លែក

ជំងឺ​ឫសដូងបាត គឺជា​ការ ហើម និង​រលាក​សរសៃឈាម​នៅ ក្នុង​រន្ធ​គូទ ។ ឫសដូងបាត​អាច បណ្តាលមកពី​ការ​ប្រឹង​នៅក្នុង​អំឡុង ពេល​បន្ទោបង់​ឬ​ដោយសារ​ការឡើង​សម្ពាធ​នៅលើ សរសៃឈាម​ទាំងនេះ ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​និង អាចមាន​មូលហេតុ​ដទៃទៀត ។​
​ ​
ឫសដូងបាត​អាចមាន​ទីតាំង ស្ថិតនៅ​ផ្នែក​ខាងក្នុង​រន្ធ​គូទ (​ឫសដូង បាត​ខាងក្នុង​) ឬ​លើ​ស្បែក​នៅ​ជុំវិញ រន្ធ​គូទ (​ឫសដូងបាត​ខាងក្រៅ​)​។​
​ ​
ឫសដូងបាត គឺជា​ជំងឺ ដែល​កើតមាន​ច្រើន​។ ផលវិបាក ធ្ងន់ធ្ងរ នៃ​ជំងឺ​ឫសដូងបាត គឺ​កម្រ ប៉ុន្តែ​អាចមាន​ដូចជាៈ​
​ ​
ភាពស្លេកស្លាំងៈ ការបាត់បង់​ឈាម​រ៉ាំរ៉ៃ​ពី​ឫសដូង បាត​អាច​នឹង បណ្តាលឱ្យមាន​ភាព ស្លេកស្លាំង នៅក្នុង​ពេលដែល​អ្នក មិនមាន​កោសិកា​ឈាមក្រហម​ដែល មាន​សុខ​ភាពល្អ​គ្រប់គ្រាន់ ដើម្បី ដឹកនាំ​អុកស៊ីសែន​ទៅឱ្យ​កោសិកា​។ នេះ​អាច​បណ្តាលឱ្យមាន​ភាព​អស់ កម្លាំង និង​ភាពទន់ខ្សោយ​។​
​ ​
រមួល​ឫសដូង​បាតៈ ប្រសិនបើ​ការផ្គត់ផ្គង់​ឈាម​ទៅឱ្យ​ឫសដូង បាត​ខាងក្នុង​ត្រូវបាន​កាត់ផ្តាច់ ឫសដូងបាត​នោះ​អាច​រមួល​ដែល​អាច​បង្ក​ឱ្យ មានការ​ឈឺចាប់​យ៉ាងខ្លាំង និង​នាំឱ្យមាន​ការស្លាប់ ជាលិកា​ក្លាយជា​ដំបៅ ៕ ដោយ​: health.com.kh​