ទុរេន​មួយ​ផ្លែ​ថ្លៃ​ស្មើ​តម្លៃ​ផ្ទះមួយ​ល្វែង​

828
ចែករម្លែក

​ទុរេន​មួយ​ផ្លែ​លក់បាន​តម្លៃ​ខ្ពស់កប់ពពក​ស្ទើរ​មិនគួរ​ឱ្យ​ជឿ រហូតដល់​ទៅ ១,៥ លាន​បាត (៤៨.០០០ ដុល្លារ​) ក្នុង​ពិធី​ដេញថ្លៃ​គួរឱ្យភ្ញាក់ផ្អើល​មួយ​នៅ​ប្រទេស​ថៃ កាលពីពេល ថ្មីៗ​នេះ​។

​ពូជ​ទុរេន​កាន​យ៉ាវ (KanYao Durian) ដែលជា​ពូជ​ថ្លៃ​បំផុត​ក្នុង​ពិភពលោក​ខាងលើនេះ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកមាន​ស្តុកស្តម្ភ​ជាច្រើន​ដែលជា​អ្នក​ចូលចិត្ត​ទុរេន​ក្នុង​ពិធី​ដេញ​ថ្លែ​ទុរេន​នៅ​ខេត្ត​ណុន​ថា​ប៊ូ​រី (Nonthaburi) ប្រទេស​ថៃ ភាគ​កណ្តាល​។​

​សារព័ត៌មាន​ក្នុងស្រុក​បាន​ចុះផ្សាយ​ថា ផ្លែ​ទុរេន​នេះ​ទើបតែ​បេះ​មួយ​ថ្ងៃមុន​ការដេញ ថ្លៃ​ចេញពី​ចម្ការ​ទុរេន​ក្បែរ​នោះ ដែល​ផ្លែ​ទុរេន​ថោក​បំផុត​មួយ​លក់​ថ្លៃ ២០.០០០ បាត (៦៥០ ដុល្លារ​)​។​

​ប៉ុន្តែ​ផ្លែ​ទុរេន​ដ៏​ប្រណីត​ដែលមាន​ទំហំ ទ្រង់ទ្រាយ និង​ទុំ​ល្អ​គ្មាន​ពីរ​នេះ​បាន​បំបែក​តម្លៃ ឯកទគ្គកម្ម ២៥.៥០០ ដុល្លារ​កាលពី​ឆ្នាំមុន នៅពេល​គេ​ដាក់​វា​ដេញថ្លៃ​ក្នុង “​ពិធីបុណ្យ ស្តេច​ទុរេន​ឆ្នាំ​២០១៩” (King Of Durian 2019 Festival)៕ ប្រែ​សម្រួលៈ​ខុម​

#