ទុស្សេ​ខ្សែភ្លើង​ឆេះ​ក្នុង​អគារ​ខា​រ៉ា​អូ​ខេ​ហ្គោល​ថោ​ន​នៅ​ក្រុង​សិរីសោភ័ណ​តែ​គ្មាន​មនុស្ស​រងគ្រោះ​

1157
ចែករម្លែក
: ទុស្សេ​ខ្សែភ្លើង​ឆេះ​ក្នុង​អាគារ​ខា​រ៉ា​អូរ​ខេ​ហ្គោល​ថោ​ន​ក្រុង​សិរីសោភ័ណ​អស់​តម្លៃ​ជាង​៥​ម៉ឺន​ដុល្លា រ​(​រូប​:​ប​.​ជ័យ​)​

ដោយ : ប​.​ជ័យ / បន្ទាយមានជ័យ : ភ្លើង​បាន​ឆេះ​ក្នុង​អគារ​ខា​រ៉ា​អូ​ខេ​ហ្គោល​ថោ​ន​ក្រុង​សិរីសោភ័ណ​កាលពី​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​១០​មេសា​ឆ្នាំ​២០១៨​បង្ក​ខូចខាត​គិត​ជា​ប្រាក់​អស់​រាប់ម៉ឺន​ដុល្លារ​ប៉ុន្តែ​សំណាងល្អ​គ្មាន​មនុស្ស​រងរបួស​ឬ​ស្លាប់​ឡើយ​។ ឯ​រថយន្ត​និង​កម្លាំង​នគរបាល​ខេត្ត​ក្រុង​និង​ប៉ុ​ស្តី៍​រដ្ឋបាល​ព្រមទាំង​ពលរដ្ឋ​បាន​សង្គ្រោះ​ជាបន្ទាន់​ដែរ​។​ហេតុការណ៍​នេះ​ត្រូវបាន​សន្និដ្ឋានថា​ដោយសារ​ទុស្សេ​ខ្សែភ្លើង​។​

លោក​ឧ​ត្ត​ម​សេនី​យ៌​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា ម្ចាស់​ក្លិប​ខា​រ៉ា​អូខេ​ហ្គោល​ថោ​ន​ឈ្មោះ​លាង​ម៉ៅ​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​រស់នៅ​ភូមិ​កើតហេតុ​។​ម្ចាស់​បាន​ឲ្យ​ដឹងថា​អគ្គិភ័យ​នោះបាន​បញ្ចេញ​ផ្សែង​ខ្មួល​ខ្មៅ​និង​អណ្តាតភ្លើង​ពី​ក្នុង​បន្ទប់​នៃ​អគារ​ធំ​តែម្តង​។ វា​ដូចជា​ទុស្សេ​ខ្សែភ្លើង​ព្រោះ​ឮសូរ​សំឡេង​ផ្ទុះ​ដែរ​។​
ប្រភព​បន្តថា​នៅ​មុនពេល​កើតហេតុ​នោះ មាន​ស្រី​ខា​រ៉ា​អូខេ​ម្នាក់​បាន​ចូលក្នុង​បន្ទប់​នោះ ហើយ​ឃើញ​ឆ្លើង​ឆេះ​នៅលើ​ពិ​ដាន​នៅ​បន្ទប់​លេខ​៣​។​

កម្លាំង​នគរ​ពន្លត់​អគ្គិភ័យ​មាន​៣៥​នាក់​និង​កម្លាំង​អាវុធហត្ថ​ចំនួន​៣០​នាក់​ដឹកនាំ​ដោយ​លោកស្នងការ​និង​មេ​បញ្ជា​ការរង​កងរាជអាវុធហត្ថ​ខេត្ត បាន​ពន្លត់​និង​គ្រប់គ្រង​អគ្គិភ័យ​នោះបាន​នៅ​ជាង​មួយ​ម៉ោង​ក្រោយមក​។​
ម្ចាស់​​ហាង​និយាយថា ការឆេះ​បន្ទប់ អគារ​និង​ទ្រព្យសម្បត្តិ​នេះ មានតម្លៃ​ជា​ទឹកប្រាក់​៥​ម៉ឺន​ដុល្លារ​៕​មន​