ទុស្សេ​ខ្សែភ្លើង​ឆេះ​ផ្ទះ​ម​គ្គុ​ទេស៍​ភាសា​បារាំង​មួយ​ខ្នង​អស់ទាំង​ស្រុង​

448
ចែករម្លែក

ដោយ​: អង្គរតូច / សៀមរាប​: ផ្ទះ​របស់​ម​គ្គុ​ទេស៍​ភាសា​បារាំង​ម្នាក់ ដែល​ធ្វើ​ពី​ឈើ​លើ​ថ្ម​ក្រោម ត្រូវ​អគ្គិ​ស​ភ័យ​ឆាបឆេះ​ទាំងស្រុង​សមត្ថកិច្ច​បញ្ជាក់ថា ទុស្សេ​ខ្សែ​ភ្លើ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៣ រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៥​ខែធ្នូ ឆ្នាំ​២០១៨ ស្ថិតនៅ​ក្រុមទី ៩ ភូមិ សាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប​។​

​លោក​អនុសេនីយ៍ឯក ស៊ូ វ៉ាន់​ដេ​ត នាយប៉ុស្តិ៍​នគរបាល​ស​ង្កា​ត់​ស្វាយដង្គំ បាន​ឲ្យ​ដឹងថា ការឆាបឆេះ​នេះ​មិនបាន​រាលដាល​ដល់ផ្ទះ​អ្នក​ដ៏​ទៃ​នោះទេ ។​ផ្ទះ​រងគ្រោះ​មាន ឈ្មោះ គាន សូ​ថា​វី ភេទ ស្រី អាយុ ៣៣ ឆ្នាំ ជាម​គ្គុ​ទេស​ភាសា​បារាំង បាន​ឆេះ​អស់ទាំង​ស្រុង​។ ក្នុងនោះដែរ​ក៍​ត្រូវបាន​រថយន្ត​អគ្គិភ័យ​របស់​ស្នងការដ្ឋាន ជួយ​អន្តរាគមន៍ ដោយ​ទប់​ស្គា​ត់​មិន​ឲ្យ​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​នោះទេ​។​

​លោក​បន្តថា ផ្ទះ​ដែល​រង​ការវាយប្រហារ​ដោយ​អណ្តាតភ្លើង ធ្វើ​អំពី​ឈើ​លើ​និង​ថ្ម​ក្រោម មាន​ទំ​ហុំ​៧​គុណ​១០​ម៉ែត្រ​ឆេះ​អស់ទាំង​ស្រុង ក្នុងនោះ​ខូចខាត ទ្រព្យសម្បត្តិ​រួមមាន​៖​កង់​៧​គ្រឿង​, ម៉ូតូ​១​គ្រឿង​លុយ​ជិត ៥០០០​ដុល្លារ និង​គ្រឿងអលង្កា​ប្រហែល ៥០០០​ដុល្លារ​។ តាម​ការសាកសួរ​និង​ត្រួតពិនិត្យ​ទៅ​ដឹងថា ករណីនេះ​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​ពី​ជាន់​លើ​។ ក្នុង​ហេតុការណ៍​នោះ ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥​គ្រឿង​៕ ល​