ទុស្សេ​ខ្សែភ្លើង​ឆេះ​ផ្ទះមួយ​ខ្នង​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ជាង​១០០​លាន​រៀល​នៅ​ស្រុក​ក​ញ្ច្រៀ​ច​

728
ចែករម្លែក

​ដោយ : ​ចាន់ ថន​/ព្រៃវែង ៖ ផ្ទះក្បឿង​១​ខ្នង​រួម​និង​ទ្រព្យសម្បត្តិ​ផ្សេងៗ​ ដែល​សរុប​ជា​ទឹកប្រាក់​ស្មើ​១២៨​លាន​រៀល ត្រូវបាន​អគ្គិ​ស​ភ័យ​លេប​ត្របាក់​យក​ទាំងស្រុង​។​ ​ហេតុការណ៍​នេះ ​បានបង្កការភ្ញាក់ផ្អើល​នៅ​ចំណុច​ភូមិ ព្រាល​ទី​១ ឃុំ​ថ្ម​ពូន ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​១៨ ​ខែកញ្ញា ​ឆ្នាំ​២០១៨​។​

​លោក សៅ ចាន់ថា អធិការ​ស្រុក​កញ្ជ្រៀច បាន​ឲ្យ​ដឹងថា ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ ឆាបឆេះ​នោះ​ជា​ប្រភេទ​ផ្ទះ ក្បឿង​ជញ្ជាំង​ក្ដារ សសរ​បេតុង ទំហំ ៨x១២​ម៉ែត្រ​ទើប​ធ្វើ​រួច​ថ្មីៗ​។ ​ម្ចាស់ផ្ទះ​ឈ្មោះ អាន រ៉ុ​ន ប្រពន្ធ​ឈ្មោះ ណូយ ថេ​ង មុខរបរ​ធ្វើ​ជាងផ្សារដែក នៅ​ទីក្រុង​ភ្នំពេញ មានតែ​ឪពុក​វ័យ​ចំណាស់​ម្នាក់​នៅចាំ​ផ្ទះ ហើយ​ករណីនេះ​គឺ​ឆេះ​ខូចខាត​ទាំងស្រុង​។​
​សរុប​ជា​ទឹកប្រាក់ ១២៨,០០០,០០០រៀល ក្នុងនោះ រួមមាន​ទូចំនួន​២ ស្រូវ អង្ករ សរុប​៥​បេ ម៉ូតូសង់​ការ៉េ១គ្រឿង។​

​ក្នុង​ហេតុ​ការណ៍​នេះ​មិនមាន​មនុស្ស​រងគ្រោះថ្នាក់ នោះទេ ។ ​លោក​អធិការ​បន្តថា សមត្ថកិច្ច​បាន​ប្រើ​រថយន្ត​បាញ់​ទឹក​ចំនួន​៥រថយន្ត​ទើប អាច​សង្គ្រោះ​ផ្ទះ​ដែល​នៅ​ជិតៗ​នោះបាន​។ ​ខណៈ​ផ្ទះកើតហេតុ​ត្រូវបាន​ភ្លើង​ឆេះ​យ៉ាង​សន្ធោរសន្ធៅ រួច​ភ្លើង​បាន​រលត់ទៅវិញ​នៅ​ម៉ោង​ប្រមាណ​ជា​៩​ព្រឹក​ថ្ងៃ​ដដែល​៕​B