ទុស្សេ​ខ្សែភ្លើង​បង្ក​ឆេះ​ផ្សារ​អូរ​អំបិល​ក្រុង​សិរីសោភ័ណ​ខ្ទេច​តែ​អន្តរាគមន៍​សង្គ្រោះ​ផ្ទះ​ជុំវិញ​

715
ចែករម្លែក

ដោយ : ប​.​ជ៏​យ​/​បន្ទាយមានជ័យ : មន្ត្រី​សមត្ថកិច្ច​នគរបាល​និង​មន្ត្រី​អាជ្ញាធរ​ដែនដី​បានឱ្យដឹងថា ដោយសារ​ទុស្សេ​ខ្សែភ្លើង​ពី​បង្គោល​ភ្លើង​នៃ​ខ្សែ​បញ្ជូន​តង់ស្យុង​ទាប​(LV)​បង្ក​ឆេះ​ខ្ទេច​ផ្សារ​អូរ​អំបិល​ក្រុង​សិរីសោភ័ណ​តែ​កម្លាំង​អន្តរាគមន៍​រួមទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​សង្គ្រោះ​នូវផ្ទះ​កា​រ៉ា​ស​សាំង​ជុំវិញ​រាប់រយ​ខ្នង​។​អគ្គិភ័យ​នោះបាន​កើតឡើង​នៅ​ភូមិ​-​សង្កាត់​អូរ​អំបិល​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​កាលពី​ទាបភ្លឺ​ថ្ងៃទី​៥​ឧសភា​២០១៩​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​:​អគ្គិ​ស​ភ័យ​នោះ​ឆេះ​អស់​តូប​ចំនួន​៦៧​តូប​ក្នុង​ផ្សារ​អូរ​អំបិល​ឬ​ផ្សារ​ដើម​គ​ដែល​ភាគច្រើន​ជា​តូប​លក់​ចាបហួយ​កាត់ដេរ​គ្រឿងក្រអូប​បន្លែ​។​រីឯ​មូលហេតុ​ឆេះ​មកពី​ទុស្សេ​ប្រអប់​បង្គោល LV របស់​អគ្គស​នី​កម្ពុជា​ខេត្តបន្ទាយមានជ័យ ។​

លោក​ស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា​:​ឡានទឹក​នគរបាល​ខេត្ត​និង​ស្រុក​នានា​៨​រគ្រឿង​បាញ់​ទឹក​អស់​៣០​ឡាន​។​កម្លាំង​ដែ​លេ​ជួយ​រួមមាន​កម្លាំង​នគរបាល កងរាជអាវុធហត្ថ កងទ័ព មន្ត្រី​អាជ្ញាធរ​អ្នក​សង្គ្រោះ​ជាច្រើន​។​គឺ​ជួយសង្គ្រោះ​ផ្សារ​មិន​បានតែ​ដើម្បី​ជួយ​បង្ការ​កុំឱ្យ​រាលដាល​ដល់ផ្ទះ សំណង់ កា​រ៉ា​ស​សាំង រាប់រយ​ខ្នង​នៅ​ម្តុំ​នោះ​៕S/


រូបថត​:​ទុស្សេ​ខ្សែភ្លើង​បង្ក​ឆេះ​ខ្ទេច​ផ្សារ​អូរ​អំបិល​ក្រុង​សិរីសោភ័ណ​តែ​អន្តរាគមន៍​សង្គ្រោះ​ផ្ធ្ទះ​ជុំវិញ​(​រូបថត​: ប​.​ជ័យ​)​