ទុស្សេ​ខ្សែរ​ភ្លើង​ឆេះ​អាគារ​កាស៊ីណូ​បន្ទប់​ជាន់​ទី​៦​នៅ​ព្រំដែន​មនុស្ស​៥​នាក់​ឈ្លក់​ដួលសន្លប់​

573
ចែករម្លែក
  • 263
    Shares

ដោយ:​អូរ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ​ ៖ ​បុគ្គលិក​កាស៊ីណូ​ចំនួន​៥​នាក់​ជា​កម្មករ បាន​ឈ្លក់​ដួលសន្លប់​ដោយ​ផ្សែងភ្លើង​ទុស្សេ​ខ្សែរ​ឆេះ នៅ​បន្ទប់​កាស៊ីណូ​ជាន់​ទី​៦ កាល​នៅវេលា​ម៉ោង ១០​និង​៣០​នាទី​យប់ ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០១៩ ស្ថិតនៅ​ជាប់​ច្រក​អន្តរជាតិ​ជាំ ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយ​ត្រូវបាន​ពន្លត់​ជា​ស្ថាពរ​នៅវេលា​ម៉ោង​១១ និង​៣០​នាទី រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ដដែល​។​

​សមត្ថកិច្ច​បានអោយដឹង​ថា កម្មករ​ទាំងនោះ​មាន ទី​១/​ឈ្មោះ ប៉ាក ហូ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ កម្មករ រស់នៅ​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង​។ ទី​២/​ឈ្មោះ ស្រង់ វន ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ កម្មករ រស់នៅ​ភូមិ​ទឹក​ជុំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង​។ ទី​៣/​ឈ្មោះ ឈួ​យ វ៉ាន់​នេត្រ ភេទ​ប្រុស អាយុ​២០​ឆ្នាំ កម្មករ រស់នៅ​ភូមិ​ឃុំ​ខាងលើ​។ ទី​៤/​ឈ្មោះ ជឿន សុភា ភេទ​ប្រុស​អាយុ​២២​ឆ្នាំ កម្មករ រស់នៅ​ភូមិ ឃុំ ខាងលើ និង​ទី​៥/​ឈ្មោះ ចាន់ ពិសី ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ កម្មករ មាន​ទីលំនៅ​ភូមិ​លាងដៃ ឃុំ​លាងដៃ ស្រុក​អង្គរធំ​ខេត្ត សៀមរាប ហើយ​ភ្លាមៗ​នោះ​ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​អន្លង់វែង​។​

​សមត្ថកិច្ច​បញ្ជាក់ថា ករណី​ភ្លើង​ឆេះ​បន្ទប់​កាស៊ីណូ នៅ​ជា​ន់ទី​៦ របស់​ក្រុមហ៊ុន លោក​ឧកញ៉ា លឹម ហេង ដាក់​ការ​សន្និដ្ឋានថា បណ្តាលមកពី​ផ្ទុះ​សេ​ចរន្ត​ខ្សែរ​ភ្លើងអគ្គិសនី ហើយ​គេ​មិនទាន់​ដឹង​ទេ​ថា បាន​បំភ្លេច​ផ្លាញទ្រព្យ​សម្បត្តិ ឬ​សំភារៈ​អ្វីខ្លះ អស់​ប៉ុន្មាន​នោះទេ តែ​គ្រាន់​ដឹងថា មាន​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​នេះ​ចំនួន​៥​នាក់ បាន​ដួលសន្លប់​ដោយ​ឈ្លក់​ផ្សែងភ្លើង​ប៉ុណ្ណោះ ហើយ​បាន​បញ្ជូនទៅ​ស​ង្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង បច្ចុប្បន្ន​បាន​ធូរស្រាល​និង​ត្រឡប់​ចូលធ្វើការ​វិញ​ហើយ​៕​B/