ទុស្សេ​ខ្សែរ​ភ្លើង​បណ្តាលឱ្យ​ឆេះ​សម្ភារៈ​បូជា​ក្មុង​ព្រះវិហារក្នុង​វត្ត​នៅ​ស្រុក​រមាសហែក

176
ចែករម្លែក

វ៉ៃ​គោ​/​ស្វាយរៀងៈ​សម្ភារៈ​មាន ទៀនវស្សា​ធំៗ​៦​ដើម ជើងធូប និង​សម្ភារៈ​បូជា ផ្សេងៗ​ក្មុង​ព្រះវិហារ រូប​បដិមាករ​ត្រូវបាន​ឆេះ​ខូចខាត​ទាំងស្រុង​ក្នុង​វត្ត​អង្គញ់​ក្នុង​ឃុំ​ដូង​ស្រុក​រមាសហែក​ខេត្តស្វាយរៀង​។​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​កាលពី​ព្រឹក​ថ្ងៃទី​២០​ខែវិច្ឆិកា​ឆ្នាំ​២០១៩​មានឈ្មោះ​មាស​សា​ឯម​ភេទ​ប្រុស​អនុប្រធាន​ភូមិ​អង្គញ់​បាន​ទូរស័ព្ទ​រាយការណ៍​មក​សមត្ថកិច្ច​ថា​មាន​ករណី​ភ្លើង​ឆេះ​ក្នុង​ព្រះវិហារ​វត្ត​អង្គញ់​ស្ថិត​ក្នុងភូមិ​អង្គញ់​ឃុំ​ដូង​។​

​ពេលនោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​សហការ​ជាមួយ​លោក​មេឃុំ​ដូង​បានមក​ពិនិត្យឃើញថា​ភ្លើង​ឆេះ​សម្ភារៈ​ទៀនវស្សា​ធំៗ​៦​ដើម​ជើងធូប​និង​សម្ភារៈ​បូជា​ផ្សេងៗ​ក្មុង​ព្រះវិហារ​រូប​បដិមាករ​ត្រូវបាន​ឆេះ​ខូចខាត​ទាំងស្រុង​។​ព្រះសង្ឃ​បានឱ្យដឹងថា​កាលពី​យប់​ម៉ោង​ប្រហែល​១០​យប់​ក្នុង​វត្ត​បាន​ដាច់​ភ្លើង​ហើយ​ព្រះសង្ឃ​សឹង​រហូតទល់​ភ្លឹ​ទើប​មិនដឹងថា​មាន​ភ្លើង​ឆេះ​។​តាម​ការពិនិត្យ និង​សន្និដ្ឋានថា បណ្ដាលមកពី​ទូ​សេ​ខ្សែរ​ភ្លើង មាន​រលួយ​ខ្សែរ​ភ្លើង ពី​ក្បែរ​បារ៉ែត និង ព្រី​ភ្លើង​ក្នុង​ព្រះវិហារ​៕S/