ទុស្សេ​ចេញពី​កង្ហារ​ឆេះ​ផ្ទះ​លក់​នំ​ឆា​ខ្វៃ​អស់​ទ្រ​ព្រ​សម្បត្តិ​មួយចំនួនធំ​

234
ចែករម្លែក

ដោយ:​ចាន់តូ​/​ភ្នំពេញ ៖ ​គ្រោះ​អគ្គិភ័យ​បាន​លេប​ត្របាក់​ផ្ទះ​លក់​នំ​ឆា​ខ្វៃ​ និង​បោះពុម្ព​ធៀប​ការខូចខាត​ទ្រ​ព្រ​សម្បត្តិ​មួយចំនួនធំ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​​ម៉ោង​០៧​និង​៤០​នាទី​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ ២០១៩​នៅ​ចំណុច​ផ្ទះ​លេខ​២ ផ្លូវ​៦០៨ ភូមិ​២១ ក្រុម​១០០ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក​​រាជធានី​ភ្នំពេញ (​ក្បែ​តំបន់​រោងចក្រ​ឆ្នាំង​)​។​

​សមត្ថកិច្ច​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​ឈ្មោះ សួស ចន្ថា ភេទ​ស្រី អាយុ​៥៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​នំ ស្នាក់នៅ​ផ្ទះកើតហេតុ។​

​ទំហំ​នៃ​ការខូចខាត​ ផ្ទះ​ទំហំ​៨​គុណ​១១ ថ្ម​ក្រោម​ឈើ​លើ ខូចខាត​សម្ភារៈ​ក្នុងផ្ទះ​រួមមាន​៖
-​កង្ហារ៥​គ្រឿង​
-​កុំព្យូទ័រ២​គ្រឿង​
-​ម៉ា​ស៊ីន​ត្រជាក់​២​គ្រឿង​
-​មុង ភួយ ពូក
-​ទូរទស្សន៍១​គ្រឿង​

ករណី​អគ្គិភ័យ​នេះ​រលត់ទៅវិញ​៨​និង​៣០​នាទី​ថ្ងៃ​ដដែល ដោយ​ប្រើប្រាស់​រថយន្ត​អគ្គិភ័យ​៤​គ្រឿង បាញ់​ទឹក​អស់​៣​គ្រឿង មិន​បណ្តាល​ឲ្យ​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​នោះទេ មូលហេតុ​មកពី​ឆ្លង​ចរន្ត​អគ្គិសនី​ផ្ទុះ​សេ​ចេញពី​កង្ហារ៕​B/

#