ទុស្សេ​ប្រអប់​ភ្លើង​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​មួយ​ខ្នង ក្នុង​បុរី​ភ្នំ​មាស​

734
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: អគ្គិភ័យ​បាន​ឆាប់ឆេះ​ផ្ទះល្វែង​មួយ​ខ្នង ក្នុង​បុរី​ភ្នំ​មាស បណ្តាល​ឲ្យ​រង​កា​ខូចខាត​ហេតុការណ៍​នេះ កើតកា​ពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិតនៅ​ក្នុងភូមិ​ត្នោ​ជ្រុំ​៣ សង្កាត់​បឹងទំពុន​២ ខ​ណ្ខ​មានជ័យ រាជធានី​ភ្នំពេញ ដោយ​បណ្តាលមកពី​ទុស្សេ​ប្រអប់​ភ្លើង ឆាប់ឆេះ​ឡើង​តែម្តង​។

​តាម​ប្រព​ភ​ព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ផ្ទះ​ដែល​ឆាបឆេះ​នោះ​ជា​ផ្ទះ​ល្វេ​ង​របស់​បុរី​មាស ដោយមាន​ឃើញ​ផ្សែងហុយ​ចេញមក ហើយ​ផ្ទះ​ខាងលើ​ជា​ផ្ទះ ដែល​ស្តុក​ចាន​ស្នោ​សំរាប់​ចែកចាយ ហើយ​ភ្លាមៗ​នោះ បាន​រាយ​រាយការណ៍​ដល់​សម​ត្កិ​ច្ច​មូលដ្ឋាន​ជួយ​អន្តរាគមន៍​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្រោយពី​មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍ ហើយ​កម្លាំង​យើង​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ មកជួយ​អ​ន្តា​គម​ន៍​បាន​ពន្លត់​អស់​រថយន្ត​ចំនួន​៥​គ្រឿង ក្នុងនោះ​មាន​រថយន្ត​របស់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ចំនួន​១​គ្រឿង និង​បស់​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ចំនួន​៤​គ្រឿង​បាន​បាញ់​ពន្លត់​ជា​ស្ថាពរ មិន​បណ្តាល​ឲ្យ​មាន​ប៉ះពាល់​ដល់ផ្ទះ​អ្នកជិតខាង​នោះទេ​។

​ប្រភព​ដដែល​បាន​អោយដឹងទៀតថា សម្ភារៈ​ដែល​ឆាបឆេះ​នៅកនុង​ផ្ទះ​ខាងលើ មាន​ម៉ូតូ​១​គ្រឿង និង​របស់របរ​ដែល​មាននៅ​ក្នុងផ្ទះ គឺ​រង​កា​ខូចខាត​អស់ទាំង​ស្រុង តែ​មិន​បណ្តាល​ឲ្យ​មាន​បាត់បង់​អាយុជីវិត​ទេ ហើយ​អគ្គិភ័យ​នេះ គឺ​បណ្តាលមកពី​ទុស្សេ​ប្រអប់​ខ្សែភ្លើង​៕ ល​