ទូកក្តោង ទៅ​ហាត់​នៅ​ចិន ៣ ខែ ត្រៀម​ស៊ី​ហ្គេម នៅ​ហ្វីលីពីន​

180
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
នា​យប់​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៩ សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា បាន​បញ្ជូន​ក្រុម​កីឡាករ​ជម្រើសជាតិ ចំនួន ៣ រូប និង​គ្រូបង្វឹក ១ រូប ដែល​ដឹកនាំ​ដោយ​លោក ម៉េង វ៉ាង ទីប្រឹក្សា​សហព័ន្ធ បាន​ចេញទៅ​ប្រទេស​ចិន ដើម្បី​ហ្វឹកហាត់ នៅ​ទីនោះ រយៈពេល ៣ ខែ ត្រៀម​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន នៅ​ចុង​ឆ្នាំនេះ ។​

​ការ​ចេញទៅ​ហ្វឹកហាត់​នេះ គឺ​ហាត់​លើ​វិញ្ញាសា ទូកក្តោង Windsurfing នៅ​ទីក្រុង​សាន​ថូ​វ ប្រទេស​ចិន ដើម្បី​ត្រៀមលក្ខណៈ សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម (SEA GAMES) លើក​ទី​៣០ ឆ្នាំ​២០១៩ ដែល​នឹង​ប្រព្រឹត្តិ​ទៅ នៅ​ប្រទេស​ហ្វីលីពីន នៅ​ខែធ្នូ ឆ្នាំ​២០១៩ ខាងមុខនេះ ។​

​សម្រាប់​គ្រូបង្វឹក និង​កីឡាករ​ជម្រើសជាតិ ទាំង ៣ រូប រួមមាន គ្រូបង្វឹក សោម សុទ្ធ​រិ​ទ្ធិ​ពង្ស កីឡាករ សូត្រ មេសា កីឡាករ ប៉ាល់ សីលា និង​កីឡាករ កែវ ភា​រុណ​។ នេះ​គឺជា​ឆ្នាំ​ទី​៣ ដែល​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា បាន​បញ្ជូន​កីឡាករ ទៅ​ចូលរួម​ការហ្វឹកហាត់ នៅ​ប្រទេស​ចិន ដើម្បី​បង្កើន​នូវ​សមត្ថភាព កីឡាករ​វ័យក្មេង​រប​ស់​កម្ពុជា ក៏ដូចជា ការត្រៀមខ្លួន​ដ៏​សំខាន់ សំរាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​យើង នឹង​ធ្វើជា​ម្ចាស់ផ្ទះ​។​

​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា នឹង​បញ្ជូន​កីឡាករ ចំនួន ៣ រូប លើ ៣ វិញ្ញាសា ទៅ​ចូលរួម ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣០ ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន ខាងមុខនេះ ៕v

ក្រុមកីឡា​ទូកក្ដោង​កម្ពុជា​