ទូកង​,​ទូក​មួង​,​នៃ​ខេត្តកំពង់ឆ្នាំង​នឹង​ប្រណាំង​សាកល្បង​នៅ​ថ្ងៃទី​៨​វិច្ឆិកា​មុន​ចេញទៅ​ភ្នំពេញ​

574
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំងៈ​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​នឹង​រៀបចំ​ធ្វើ​ពិធី​សំណេះសំណាល​ជាមួយ​កីឡាករ​កីឡា​ការ​នី​ចំណុះ​ទូក​ជាង​១​ពាន់​នាក់​នៅ​បរិវេណ​វត្ត​កំពង់ត្រឡាច​ក្រោម​។​ស្ថិត​ក្នុងស្រុក​កំពង់ត្រឡាច នៅ ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០១៩​ខាងមុខ​។​

គណកម្មការ ដឹកនាំ ទូក បានឱ្យដឹងថា​ទូក​អុំ​និង​ទូក ចែវ​ទាំង ២៥​ទូក របស់​ខេត្តកំពង់ឆ្នាំង​ក៏​នឹងត្រូវ​ធ្វើការ​អុំ​និង​ចែវ​ប្រណាំង​សាកល្បង​នៅលើ​ផ្ទៃ​ទន្លេ មុខ វត្ត កំពង់ត្រឡាច ក្រោម​ផងដែរ មុនពេល​ចេញដំណើរ​ទៅកាន់​រាជធានី​ភ្នំពេញ​។​

​គួរ​បញ្ជាក់ថា ឆ្នាំ​២០១៩​នេះ ខេត្តកំពង់ឆ្នាំង មាន ទូក ចំនួន ២៥ នឹង​ទៅ ចូលរួម អុំ និង ចែវ​ប្រណាំង នៅក្នុង ព្រះរាជ ពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​នៅ​រាជធានី​ភ្នំពេញ​ដែល នឹង ប្រ ព្រឹ ត្ត​ទៅ នៅ ថ្ងៃទី ១០​ដល់ ថ្ងៃទី ១២ ខែវិច្ឆិកា ខាងមុខ ។

​ទូក​ចំនួន​២៥​រួមមាន​ទូក​ចែវ​បុរស​ចំនួន​១៣,​ទូក​ចែវ​នារី​ចំនួន​១,​ទូក​អុំ​បុរស​ខ្នាត​អន្តរជាតិ​ចំនួន​៩, ទូក​អុំ​បុរស​ខ្នាត​វែង​ចំនួន ១,​និង​ទូក​អុំ​នារី​ខ្នាត​វែង ចំនួន​១,​។ ដោយឡែក ទូក​ទាំង​២៥ នេះ​មកពី ក្រុង ស្រុក​ចំនួន ៦ និង មាន កីឡាករ​កីឡា​ការ​នី​សរុប​ចំនួន​១.៣៦០​នាក់​ស្រី​១៦២​នាក់​៕S/