ទូក​ដឹក​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ឈប់​នៅ​កោះ​ថៃ​

3212
ចែករម្លែក

​មន្ត្រី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​០១​មេសា​ថា​ទូក​មួយ​ដែល​ដឹក​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​រាប់សិប​នាក់​ដែល​ព្យាយាម​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី​នោះ បាន​​ឈប់​នៅ​កោះ​ថៃ​មួយរយៈ​ខ្លី ខណៈ​ដែល មាន​ការព្រួយបារម្ភ​ខ្លាំង​ឡើង​អំពី​ជំរំ​ដែលមាន​មនុស្ស​ច្រើនពេក​សម្រាប់​ក្រុម​ជនភៀសខ្លួន​ជនជាតិ​ភាគតិច​ដែល​បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​ជន​ម៉ូ​ស្លីម​រ៉ូ​ហ៊ីង​យ៉ា​ជិត​៧០០.០០០​នាក់​បាន​ស្វែងរក​កន្លែង​ជ្រកកោន​នៅ​ប្រទេស​បង់​ក្លា​ដែស ចាប់តាំងពី​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​ធ្វើ​ការបង្ក្រាប​ដ៏​ឃោរឃៅ​ទៅលើ​ក្រុម​អ្នក​​បះបោរ​កាលពី​ខែ​សីហា​ដែល​សហរដ្ឋអាមេរិក​និង​អង្គការសហប្រជាជាតិ​បាន​ហៅ​ថា​ជា ” ការ​បោសសម្អាត​ជនជាតិភាគតិច​”​។​

​ទូក​ដឹក​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ដែល​ព្យាយាម​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី​នេះ បាន​មក​ដល់​ឆ្នេរសមុទ្រ​ភាគ​ខាង លិច​នៃ​ប្រទេស​ថៃ នៅ​ខេត្ត​Krabi កាលពី​ព្រឹក​ថ្ងៃអាទិត្យ ដោយសារ​អាកាស​ធា​ត​អាក្រក់​។​

​ពួក​អ្នកដំណើរ​ដែល​បាន​និយាយថា​ពួកគេ​ជា​ក្រុម​ជន​រ៉ូ​ហ៊ីង​យ៉ា​នេះ ត្រូវ​បាន​សួរនាំ​នៅ​ឆ្នេរ​សមុទ្រ​នោះ​ហើយ​ឱ្យ​ពួកគេ​ត្រឡប់​ទៅ​ទូក​របស់​ពួក​គេ​វិញ មុនពេល​ចាកចេញ​​ដំណើរ​។​

​លោក Kitibodee Pravitra អភិបាលខេត្ត​Krabi បានបញ្ជាក់​ថា ក្រុមមនុស្ស​ដែល​ធ្វើដំណើរ​តាម​ទូក​នោះ​គឺជា​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ាង ប៉ុន្តែ មិនដឹងថា​តើ​ពួកគេ​បាន​មកពីណា​​នោះទេ​។​មនុស្ស​ប្រហែល​៥៦​នាក់​នៅ​លើ​ទូក​នោះ ហើយ​ថា​ក្រុម​ជន​រ៉ូ​ហ៊ីង​យ៉ា​នេះ នឹង​បន្តដំណើរ​ឆ្ពោះ​ទៅ​គោលដៅ​របស់​ពួកគេ ។ ពួក​គេ​ចង់​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​។

​មន្ត្រី​ថៃ​ម្នាក់ បាន​និយាយប្រាប់​សារព័ត៌មាន​AFP ថា ក្រុម​អាជ្ញាធរ​ការពារ​សមុទ្រ បាន​អមដំណើរ​ទូក​នោះ ឆ្ពោះទៅកាន់ ប្រទេស​ម៉ាឡេស៊ី​៕​ដោយ​៖​សុខា​/SN

​ទូក​ដឹក​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នេះ បាន​មក​ដល់​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​នៃ​ប្រទេស​ថៃ នៅ​ខេត្ត​Krabi កាលពី​ព្រឹក​ថ្ងៃអាទិត្យ